Sponsor
រិទ្ធី

រូបថតមួយសន្លឹករបស់ថ្នាក់ដឹកនាំប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអូស្រ្តាលី-អាស៊ាន កាលពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ ថ្មីៗ ត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតទៅគ្នា ហើយអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានចម្ងល់នោះ ត្រង់ថាឃើញមេដឹកនាំអូស្រ្តាលី និងមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំប្រទេសកម្ពុជាគឺ សម្តេច ហ៊ុន សែន។

គេហទំព័រហ្វេសប៊ុកឈ្មោះ The National Bangkok បានបង្ហោះរូបថតមួយសន្លឹកហើយបានសរសេរជាភាសាអង់គ្លេស មានន័យជាភាសាខ្មែរថា៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Malcolm Turnbull (រូបទី៥ពីឆ្វេង) ឈរថតរូបនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ជាមួយមេដឹកអាស៊ាន (ឆ្វេង-ស្តាំ) នាយករដ្ឋមន្ត្រីប្រទេសឡាវ Thongloun Sisoulith នាយករដ្ឋមន្ត្រីប្រទេសវៀតណាម Nguyen Xuan Phuc, ប្រទេសព្រុយនេ Hassanal Bolkiah ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo នាយករដ្ឋមន្ត្រីប្រទេសម៉ាលេស៊ី Najib Razak នាយករដ្ឋមន្ត្រីប្រទេសិង្ហបុរីLee Hsien Loong Prayut នាយករដ្ឋមន្ត្រីប្រទេសថៃ ឧត្តមសេនីយ៍ Chan-o-cha ទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា Aung San Suu Kyi, Alan Peter Cayetano លេខាធិការបរទេសនៃប្រទេសហ្វីលីពិន Alan Peter Cayetano និងអគ្គលេខាធិការអាស៊ាន Lim Jock Hoi នៅពេលហូបអាហារពេលល្ងាចនៅក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។ (Australia's Prime Minister Malcolm Turnbull (5th-L) poses for a photograph on March 17, 2018 with ASEAN leaders, (L-R) , Lao's Prime Minister Thongloun Sisoulith, Vietnam's Prime Minister Nguyen Xuan Phuc, Brunei's Sultan Hassanal Bolkiah, Indonesia's President Joko Widodo, Malaysia Prime Minister Najib Razak, Singapore Prime Minister Lee Hsien Loong, Thailand's Prime Minister General Prayut Chan-o-cha, Myanmar's State Counselor Aung San Suu Kyi, Philippines' Foreign Secretary Alan Peter Cayetano and ASEAN Secretary General Lim Jock Hoi at the Leaders dinner on the sideline of ASEAN-Australia Special Summit. / AFP PHOTO / ASEANINAUS / Andrew Taylor) 

ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់មានប្រភពណាបញ្ជាក់ពីអវត្តមានសម្តេច ហ៊ុន សែន នៅពេលនោះដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor