header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកាមរីបាឡែន១គ្រឿង ខណៈកំពុងបើកបរបោះពួយក្នុងល្បឿនលឿន ស្រាប់តែមានបុរសវិកលចរិកម្នាក់ រត់ចូលមកបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតបែកកញ្ចក់មុខ និងត្រូវនគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-2500 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បន្ទាប់មកបានជែងរថយន្ត១គ្រឿងផ្សេងទៀត នៅខាងមុខ ដោយបាំងរងយន្តខាងមុខនោះ មើលមិនឃើញបុរសម្នាក់ ដែលជាជនវិកលចរិក កំពុងរត់កាត់ឆ្លងផ្លូវ ក៏ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងតែម្ដង ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុរថយន្ត បានបែកកញ្ចក់មុចខ និងត្រូវបាននគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ នាំយកទៅសង្គ្រោះភ្លាមៗដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post