Sponsor
រិទ្ធី

នៅ​ថ្ងៃ​ពុធ ទី​២៨ ខែមីនា ឆ្នាំ២០១៨ នេះ តុលាការ​ថៃបានសម្រេច​កាត់ទោស​ប្រហារជីវិត​បុរស​៦​នាក់ លើ​សំណុំរឿង​ឃាតកម្ម​មេភូមិ និង​សមាជិកគ្រួសារ​៧​នាក់​ទៀត​ ដោយសារ​ករណី​ទំនាស់​ដីធ្លី​។ តាមសាលក្រម​របស់​តុលាការខេត្ត Krabi បានឱ្យដឹងថា៖ ជនរងគ្រោះ​សរុប​ទាំង​៨​នាក់​ដែល​នៅក្នុង​ហេតុការណ៍​នោះ លោកមេភូមិ ​ស្ត្រី​ម្នាក់ និង​ក្មេង​៣​នាក់​ដែលមាន​អាយុ​៤​ឆ្នាំ ៨​ឆ្នាំ និង​១១​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។ តុលាការ​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ កើតឡើង​ដោយសារតែ​ជម្លោះដីធ្លី​រវាង​លោក​មេភូមិ Worayuth Sanlang និង​មេ​ខ្មាន់កាំភ្លើង Surikfat Bannopwongsakul​។​

សូមរំលឹកថា កាលពី​ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ មានករណី​ឃាតកម្ម​ដ៏​ឃោ​ឃៅ​មួយ​បានកើត​ឡើង​នៅ​ភាគខាងត្បូង​នៃ​ខេត្ត Krabi ប្រទេស​ថៃ​។ លោក Worayuth Sanlang ដែលជា​មេភូមិ និង​សមាជិកគ្រួសារ​របស់គាត់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បិទមុខ​ជិត​។ ​ក្រោយ​ការចាប់​អស់​រយៈពេល​ច្រើន​ម៉ោង ក្រុម​ជនល្មើស​បាន​បាញ់សម្លាប់​លោក​មេភូមិ និង​សមាជិកគ្រួសារ​៧​នាក់​ទៀត​។ ដោយឡែក ជនរងគ្រោះ​៣​នាក់ បាន​រងរបួស ដែល​ក្នុងនោះស្ត្រី​ម្នាក់​បានធ្វើ​ពុត​ជា​ស្លាប់ ប៉ុន្តែ​ក្រោយមក​ពួកគាត់​សុទ្ធតែ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor