
កណ្តាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោច២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីពួកគេនាំនារីម្នាក់ ទៅសេពគ្រឿងញៀន ហើយធ្វើសកម្មភាពរំលោភបូក កាលពីវេលាម៉ោង១០យប់ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា ឆ្នាំ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចអូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួង រតនា ហៅអាមុំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រស់នៅនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យចាប់បានម្នាក់ឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (ជាមុខសញ្ញាជួញដូរគ្រឿងញៀន)។ ទី២ ឈ្មោះ ខុន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។
លោកអធិការ បានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានអាវុធច្នៃ១ដើម (របស់ឈ្មោះ ខុន រតនា) ស្រោមអនាម័យប្រើរួច២ (មានទឹកកាម១ គ្មានទឹកកាម១) កញ្ចប់ស្រោមអនាម័យចំនួន៣ កញ្ចប់ប្រេងរំអិល១កញ្ចប់ សំបកកំប៉ុងទឹកចាហ៊ួយ១ និងសំបកដបសាំម៉ូរ៉ៃ១ បន្សល់ទុកនៅកន្លែងកើតហេតុ។

លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ រ៉ុម ម៉ូលីកា (កាន់ដាវ) ឈ្មោះ ខុន រតនា (កាន់អាវុធច្នៃ) បានបបួលជនរងគ្រោះទៅសេពគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ពេលទៅដល់អ្នកទាំង៣ បានជក់គ្រឿងញៀន(ម៉ាទឹកកក)អស់១កញ្ចប់តូចរួចហើយ ទើបឈ្មោះ រ៉ុម ម៉ូលីកា បានរំលោភជនរងគ្រោះ តែមិនបានសម្រេច (មិនចេញទឹកកាម) បន្ទាប់មកឈ្មោះ ខុន រតនា បានរំលោភជនរងគ្រោះជាក្រោយ រហូតដល់បានសម្រេច រួចក៏បែកគ្នាមកផ្ទះមុនជនរងគ្រោះ។ ចំណែកជនរងគ្រោះមកផ្ទះមិនរួច រហូតដល់វេលាម៉ោង៣យប់ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទើបជនរងគ្រោះទូរស័ព្ទមកម្តាយឲ្យទៅខ្លួនមកផ្ទះវិញ។
លុះដល់ម៉ោង៥ព្រឹកថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានក៏ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយឈានការឃាត់ខ្លួនឈ្មោះ រ៉ុម ម៉ូលីកា។ ចំណែកឈ្មោះ ខុន រតនា បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ បានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្ស៊ី។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាង ដើម្បីបន្ដ អនុវត្តតាមនីតិវីធី៕


