
ទស្សនៈខ្ញុំ៖ ក្នុងលោកនេះ មនុស្សកើតមក មិនថាជាតិសាសន៍យើង ឬសាសន៍ដទៃនោះទេ គឺសុទ្ធតែមានពូជអំបូរតពីជីដូនជីតារៀងៗខ្លួន។
ថ្ងៃនេះដែរ យើងបានយករឿងមួយ មកចងក្រងជាអត្ថបទដែលរៀបរាប់អំពីបងប្អូនជនជាតិដើមក្នុងប្រទេសកម្ពុជាតិ ដែលរស់នៅតាមបណ្ដាខេត្តផ្សេងៗគ្នា។
ទោះបីជាយើងរស់នៅក្នុងដំបូលនៃគ្រួសារដែលមិនមានទ្រព្យសម្បត្ដិច្រើនក៏ដោយ ប៉ុន្ដែអ្វីដែលយើងខ្ញុំមាននោះ គឺសេចក្ដីស្មោះត្រង់ សេចក្ដីស្រឡាញ់ ការចេះជួយយកអាសារគ្នា លើសពីនេះទៅទៀត យើងខ្ញុំមិនក៏បានចូលរួមក្នុងការប្រព្រឹត្ដអំពើពុករលួយ និងមិនចូលរួមក្នុងសកម្មភាពបំផ្លាញផែនដីទៀតផង។

យ៉ាងណាមិញ ទោះបីជារបៀបនៃការរស់នៅរបស់យើងខ្ញុំ មានភាពខុសគ្នាពីជាតិសាសាន៏ដទៃទៀតក៏ដោយ ក៏ពួកយើងរស់នៅដោយពឹងផ្អែកទៅលើ សមត្ថភាព លទ្ធិភាពដែលយើងអាចធ្វើបាន ហើយក៏មិនទៅលើដៃសុំទានគេដែរ គឺយើងរស់ពឹងទៅលើសមត្ថភាព និងជំនាញពីជីដូនជីតា ចាស់ៗបានបង្រៀន ដល់កូនចៅទុកជាមេរៀនតៗគ្នា។
ការប្រកបរបរចិញ្ចឹមជីវិត យើងរស់នៅតាមបែបបទរបស់ធម្មជាតិ តាមរដូរវកាលផ្សេងៗគ្នា នៅរដូវវស្សា យើងបានធ្វើស្រែចម្ការបែបលក្ខណៈ ដាំស្រូវ ដាំបន្លែងផ្សេងៗ ចិញ្ចឹមសត្វ ដាក់អន្ទាក់ កាប់ផ្ដៅបោចវ័រ ប្រមូលជ័រទឹក ដើម្បីដោះដូរនៅលើទីផ្សារ។ល។

ចំណែកឯរដូវប្រាំងវិញ ពួកយើងសប្បាយនឹងការប្រមូលផល ពីការច្រូតកាត់ ប្រមូលទឹកឃ្មុំ ផ្លែឈើហូបផ្លែផ្សេងៗ ទាំងនេះគឺបានមកពីកម្លាំងយើងប្រឹងប្រែង ទោះបីជាវាហត់នឿយ និងបានផលចំណេញតិច ក៏វាបញ្ជាក់ពីអត្តសញ្ញាណរបស់បងប្អូនដូនតាយើងដែលបន្សល់ទុកមក។
ក្នុងវិស័យផ្នែកទេសចរណ៍វិញ យើងក៏បានចូលរួមចំណែកមួយយ៉ាងធំ ក្នុងការបម្រើសេវាកម្មជូនភ្ញៀវ ដូចជារៀបចំជាសហគមន៍ទេសចរណ៍ ផ្ទះស្នាក់កម្សាន្ត ដោយដើរថ្មើជើងក្នុងព្រៃ ទសន្សនាសត្វដំរីអភិរ័ក្ស ទឹកធ្លាក់ស្អាតៗ លាក់ខ្លួនក្នុងព្រៃជ្រៅ នេះគឺពួកគាត់ត្រូវការអ្នកជំនាញខាងនាំផ្លូវ ដូចពួកជាយើងតែម្ដង។
ទាំងនេះហើយ ជាគុណតម្លៃរបស់ពួកយើង៕



