Sponsor
រិទ្ធី

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាហៅលោក សុខ ទូច ថាបណ្ឌិតនិយាយការពារ ការហៅបែបនេះ បន្ទាប់ពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រាប់ក្រុមអង្គការអន្តរជាតិថា កម្ពុជាលែងមានហើយពាក្យ ”កាប់ឈើ”។ លោក ព្រាប កុល បានចែងរំលែកអត្ថបទមួយ ដោយសរសេរថា៖ ម៉ែអាថ្លែន! នេះគេហៅថាបណ្ឌិតនិយាយការពារ។

សូមរំលឹកថា៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមក្នុង     កម្មវិធី៖ «ទិវាចម្លាក់ឈើពិភពលោក» នៅខេត្តសៀមរាប ដែលមានការចូលរួមជាង១០០ប្រទេស។ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា បាន​សរសើរ​កម្ពុជា​ថា ជា​ប្រទេស​ដែល​ស្រឡាញ់ ​និង​ថែរក្សា បរិស្ថាន​និង​ព្រៃឈើ​។

សាកលវិទ្យាធិការរូបនេះ អួតថាកម្ពុជាមិនមែនជាប្រទេសបំផ្លាញបរិស្ថានទេ​ កម្ពុជាមាន​ឧស្សាហកម្ម​តូច​ណាស់ ខាង​ព្រៃឈើ​​។ កម្ពុជា ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​ឥត​ផ្សែង​ ដូច្នេះ ចាប់ពីពេលនេះ​តទៅលែងមាន​ហើយ​ពាក្យ​ថា​កាប់​ឈើ​ ប៉ុន្តែ​យើង​ត្រូវតែ​អភិ​រក្ស និង​បណ្តុះ​ដើមឈើ​។

មិនមែនតែលោក ព្រាប កុល ទេដែលដាក់ងារឱ្យលោក សុខ ទូច សូម្បីតែឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏ធ្លាប់ផ្តល់ងារឱ្យដែរ គឺ បណ្ឌិតគ្រៀវ ជ្រូក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor