Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើទោះបីជាអាជ្ញាធរបានបង្កើតឲ្យមានគណៈកម្មាធិការដេញថ្លៃភាស៊ី សម្រាប់មើលការខុសទៅលើមេភាស៊ី ឬអ្នកវិនិយោគនៅតាមផ្សារនានា ដើម្បីកុំឲ្យមេភាស៊ីតាមផ្សារទាំងអស់នោះ យកលុយភាស៊ីលើសក្នុងសៀវភៅបន្ទុករបស់រដ្ឋ ពិសេសមិនត្រូវយកផ្លូវសាធារណៈទៅធ្វើអាជីវកម្មឡើយ។

តែបញ្ហានេះមានមេភាស៊ីផ្សារមួយចំនួន មិនបានខ្វល់ទៅនឹងការណែនាំរបស់ខាងគណៈកម្មាធិការដេញថ្លៃភាស៊ីទូទាំងខេត្តឡើយ នៅផ្គើនដដែល ជាពិសេសនោះ នៅផ្សារធំថ្មីទួលសង្កែ (សាំហាន់)តែម្តង។

ប្រជាពលរដ្ឋរស់នៅទីនោះបាននាំគ្នានិយាយថា ផ្លូវសាធារណៈនៅជុំវិញផ្សារ ត្រូវបានមេភាស៊ីផ្សារនេះ គេបានយកធ្វើអាជីវកម្មទាំងស្រុងតែម្តង ដែលធ្វើឲ្យកកស្ទះចរាចរជារាងរាល់ថ្ងែ ចំណែកអាជ្ញាធរក្រុង នគរបាលសណ្តាប់ធ្នាប់ក្រុងវិញ មិនដែលចុះមកមើលឡើយ ហើយខាងគណៈកម្មាធិការដេញថ្លៃភាស៊ីផ្សារវិញ ក៏មិនដែលឃើញខ្វាយខ្វល់ដែរ។

ប្រជាពលរដ្ឋបានបន្តទៀតថា មិនត្រឹមតែយកផ្លូវសាធារណៈទៅធ្វើអាជីកម្មទេ ថែមទាំងសហការជាមួយនឹងកម្លាំងសន្តិសុខរោងចក្រមួយចំនួន ក្នុងកាប្រមូលលាភសក្ការ ធ្វើមានធ្វើបាន បើទោះជាដឹងពីផលលំបាករបស់ប្រជាពលរដ្ឋរាល់ថ្ងែហើយ ក៏នៅតែបន្តធ្វើមិនដឹងមិនឃើញពីបញ្ហានេះដដែល។

ករណីរឿងអ្នកប្រមូលភាស៊ីផ្សារ យកដងផ្លូវសាធារណៈ ព្រមទាំងសំយាបរោងដាក់លក់ឲ្យអាជីវករ កន្លែងកត់ឆ្នោតកន្ទុយលេខ ដែលជាប្រភពនៃអំពើឆក់ប្លន់ ដែលជាដើមចម នៃភាពអសន្តិសុខ ក្នុងសង្គមនោះ លោក សយ កុសល ចៅសង្កាត់ទួលសង្កែ១ មានដែលពិនិត្យមើលកូនចៅ ដែលលាដៃសុំលុយពីអ្នកលក់តាមសំយ៉ាបរោងចក្រដែរទេ?

ចំពោះរឿងអស់លោកនគរបាលដែលមេអង្គភាពប្រើឲ្យទៅយាមនៅផ្សារនោះ រឿងអីមិនជួយរៀបចំសណ្តាប់ធ្នាប់ផង ឬមួយទៅចាំយកតែលុយ ស៊ីប្រាក់ខែរដ្ឋដែរ។

តាមការកត់សម្គាល់ជាទូទៅអាជ្ញាធរមិនដែលឈ្នះថៅកែឡើយ ព្រោះលុយធំជាងអ្វីៗទាំងអស់។ លុយនៅជាប់ចំណាត់ថ្នាក់លេខ១គ្រប់អាណត្តិ ក្នុងចំណោម៣ចំណាត់ថ្នាក់ ដែលយើងគួរជួយរំឭកឡើងវិញ គឺលុយលេខ១ លេខ២ ប៉ាទីលេខ៣។ រឿងនេះ សង្ស័យមានអ្នកមានអំណាចណាម្នាក់នៅ ពីក្រោយហើយមើលទៅ បានជាខ្លាំងយ៉ាងនេះ។

ចៅសង្កាត់ទួលសង្កែ១ លោក សយ កុសល គួរយកភ្នែកមើល កូនចៅផង..! នៅពេលដែលសហការជាមួយនឹងសន្តិសុខរោងចក្រ ដើរប្រមូលលុយបង្គ្រប់លុយទិញស្រាថ្នាំផឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor