
ភ្នំពេញ៖ លោក ឆេង ទីម៉ា រហ័សនាមកវីសុីឈ្នួល និងជាម្ចាស់បទ « ជីវិតធ្លាប់តែកំព្រា » ដោយធ្លាប់តែនឹកឃើញពីការលំបាក ម៉្លោះហើយទើបចុះមកសិក្សាពីភាពលំបាកផ្ទាល់ និងការខ្វះខាតរបស់សាលារៀនប្អូនៗសិស្សានុសិស្សនៅ «សាលាអង់គ្លេស ធី សង្រ្កោះ» ស្ថិតនៅក្នុង ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសព្វថ្ងៃនេះ មានសិស្សសរុបចំនួន 340 នាក់។

ក្នុងឱកាសនេះ លោក ឆេង ទីម៉ា និងក្រុមការងារ បាននាំយកសម្ភារៈសិក្សា ព្រមទាំង គ្រឿងបរិក្ខារប្រើប្រាស់យកទៅចែកជូនដល់ប្អូនៗផងដែរ ហើយលោកក៍បានធ្វើការសំណូមពរឲ្យបងប្អូនចូលរួមចែករំលែកក្តីស្រលាញ់តាមសធាជ្រះថ្លា ឬមានសម្ភារៈសិក្សា សម្ភារៈកីឡា ឯកសណ្ធាន និង កាតាបផ្សេងៗ... ក្នុងគោលបំណងដើម្បីជួយដល់ប្អូនៗ សិស្សានុសិស្សឲ្យ មានសម្ភារៈសិក្សា និងប្រើប្រាស់គ្រប់គ្រាន់ក្នុងការរៀនសូត្រផង។


សម្រាប់ព័ត៍មានលំអិតអាចទំនាក់ទំនងមកក្រុមការងារលោកបានតាមរយៈលេខទូរសព្ទ័៖ 096 96 73 647 / 096 828 8863








