header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាក្សត្រដែលក្រីក្រជាងគេក្នុងចំណោមព្រះមហាក្សត្រ ជាង២០ប្រទេសដែលគ្រងរាជ្យនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ហើយបើប្រៀបធៀបទៅ និងទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន ព្រះបាទមហាវិជ្ជរាឡុងកន គឺខុសគ្នាដូចមេឃនិងដី ពោលព្រះមហាក្សត្រថៃមានទ្រព្យសម្បត្តិប្រមាណ៣ម៉ឺនលានដុល្លារ រីព្រះមហាក្សត្រខ្មែរវិញមានទ្រព្យសម្បត្តិប្រមាណ៥០ម៉ឺនដុល្លាតែប៉ុណ្ណោះ។

ចាប់តាំងពីឡើងសោយរាជ្យជំនួសព្រះបិតា សម្ដេចព្រះនរោត្តម សីហនុ ដែលបានដាក់រាជ្យក្នុងឆ្នាំ២០០៤មក ព្រះមហាក្សត្រ សីហមុនី ដែលជាក្សត្រប្រកបដោយទស្សពិតរាជធម៌និងមានអំណាចសិលធម៌នោះ មិនបានត្រេកលាភសក្ការៈឬទ្រព្យសម្បត្តិអ្វីនោះទេ។ ព្រះអង្គបានប្ដេជ្ញាជៀសអោយឆ្ងាយពីអំពើពុករលួយ បក្សពួកនិយមនិងគ្រូសារនិយម។ នេះបើយោងទៅតាមព្រះរាជបន្ទូលរបស់ទ្រង់ ពីលើប្រាសាទចន្ទឆាយាទៅកាន់នាម៉ឺនមន្រ្តីនិងប្រជារាស្រ្តរាប់ម៉ឺននាក់ នៅថ្ងៃឡើងសោយរាជ្យរបស់ព្រះអង្គ។ ទ្រព្យសម្បត្តិទាំង៥០ម៉ឺនដុល្លានេះ គឺបានមកពីប្រាក់បៀវត្តន៏ប្រចាំខែរបស់ទ្រង់ ហើយប្រាក់នេះមួយចំនួនទ្រង់បានយកទៅជួយប្រជារាស្រ្តក្រីក្រ និងមួយចំនួនទៀតបានផ្ដល់ជូនកាកបាទក្រហមកម្ពុជា។ ក្រៅពីទ្រព្យសម្បត្តិទាំងអស់នេះ ព្រះមហាក្សត្រខ្មែរ គ្មានព្រះរាជដំណាក់ផ្ទាល់ខ្លួននៅក្នុងប្រទេសឬនៅក្រៅប្រទេសនោះទេ ដោយឡែកអចលនៈទ្រព្យជាដីធ្លីរឹតតែគ្មានទៅទៀត។ ព្រះរាជវាំងចតុមុខដែលដែលទ្រង់ស្នាក់នៅនាពេលបច្ចុប្បន្ននេះនិង ដំណាក់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា គឺជារបស់រដ្ឋ ដោយឡែកព្រះដំណាក់នៅទីក្រុងប៉េកាំងនិងនៅទីក្រុងព្យុងយ៉ាង ជារបស់រដ្ឋាភិបាលចិន និងកូរ៉េផងដែរ។ ម្យ៉ាងទៀតនៅពេលដែលព្រះបិតារបស់ទ្រង់យាងចូលទីវង្គតទៅ ក៏មិនបានបន្សល់ទុកទ្រព្យសម្បត្តិអ្វីដល់ទ្រង់ដែរ។

គេនៅចាំបានថាកាលពីឆ្នាំ២០០៥ នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានរឿងចម្រូងចម្រាស់ពីកិច្ចព្រមព្រៀងបន្ថែម ពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយអតីតៈព្រះមហាក្សត្រ នរោត្តម សីហនុ បានចេញមុខរិះគន់កិច្ចព្រមព្រៀងនោះ ព្រះមហាក្សត្រ សីហមុនី បានយាងចាកចេញពីប្រទេស ទៅគង់នៅទីក្រុងប៉េកាំងហាក់មិនចង់ឡាយព្រហស្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម។ មានពាក្យចចាមរាមជាច្រើនបាននិយាយពីការផ្លាស់ប្ដូរបបរាជានិយម។ នៅពេលនោះមានសំនួរមួយដែលបានចោទសួរឡើងថា «តើសម្ដេច សីហមុនី និងត្រូវទៅគង់នៅទីណាបន្ទាប់ពីព្រះអង្គក្លាយជារាស្រ្តសាមញ្ញ បើព្រះអង្គគ្មានដំណាក់ផ្ទាល់ខ្លួនផងនោះ?»។ កាលនោះមានតែប្រទេសបារាំងមួយប៉ុណ្ណោះ ដែលចេញមុខធានាយកព្រះសីហមុនី អោយទៅជ្រកកោននៅប្រទេសបារាំងហើយគេនិងសាងសង់ដំណាក់តូចមួយ នៅជាយក្រុងប៉ារីសអោយទ្រង់ស្នាក់នៅ។

ឥឡូវនេះងាកមកនិយាយពីទ្រព្យសម្បត្តិ របស់ព្រះមហាក្សត្រថៃព្រះបាទមហាវិជ្ជរាឡុងកន ដែលទើបនិងឡើងសោយរាជ្យបានជាង១ឆ្នាំវិញម្ដង។ ព្រះអង្គមានទ្រព្យសម្បត្តិប្រមាណ៣ម៉ឺនលានដុល្លាអាមេរិក ដែលបន្សល់ទុកពីព្រះបីតារបស់ទ្រង់ អតីតៈព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ជាស្ដេចដែលសោយរាជ្យបានយូរជាងគេ ក្នុងប្រវត្តិសាស្ត្រ។ ព្រះមហាក្សត្រថៃទ្រង់ក៏ជាម្ចាស់ភាគហ៊ុនធំមួយនៅក្នុងក្រុមហ៊ុនស៊ីម៉ងត៍ Siam , ធនាគារ Siam Commercial Bank ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ជាពិសេសទ្រង់មានអចលនៈទ្រព្យជាអាគារជាច្រើននៅចំកណ្ដាលទីក្រុងបាងកក ទុកសម្រាប់ជួលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post