header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែង៖យោងតាមការបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកឈ្មោះ Khun Vann ដែលបានបង្ហោះនៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ស្រ្តីវ័យប្រហែល៤០ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអាណោធអាធម៌ និងធ្វើឲ្យក្រុមគ្រួសារ យំស្តោកស្រណោះ បន្តាប់ពីគាត់បានទិញថ្នាំសំរ៉ករាង ដែលជាផលិតផលរបស់ប្រទេសថៃ យកមកលេប ។ រឿងដែលគួរឲ្យសង្វេគនេះ បានកើតឡើងនៅភូមិទុកស្រូវ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយជនរងគ្រោះបានស្លាប់ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ ។

ស្រ្តីដែលបានស្លាប់ដោយសារលេបថ្នាំសម្រក់រាងនេះ មុននឹងស្លាប់ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រាះបន្ទាន់នៅឯមន្ទីរដែរពេទ្យដែរ ប៉ុន្តែក្រុមគ្រូពេទ្យជួយសង្គ្រាះពុំបាន ដោយសារតែឥទ្ធិពលថ្នាំសម្រករាងម៉ាក Skinny Peel ជាផលិតផលថៃ បានជ្រាបសព្វពេញសេរីរាង្គ បណ្តាលឲ្យមានប្រតិកម្មថ្នាំ ស្លាប់តែម្តង ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ ក៍មានការប្រតិកម្មពីគណនីហ្វេសប៊ុក ម្នាក់ឈ្មោះ Zeii Ny ចេញមកបញ្ជាក់យ៉ាងដូច្នោះថា (ដឹងច្បាស់អត់ ថាមីងខ្ញុំស្លាប់ដោយសារតែលេបថ្នាំ បើមិនដឹងព័ត៌មានច្បាស់ទេ កុំចេះតែបង្ខូចឈ្មោះ ហើយមានសិទ្ធីអីយករូបបងប្អូនខ្ញុំផូសជាធារណចឹង ធ្វើអីសូមគិតពិចារណា ក្រុមគ្រួសារគេកំពុងតែកាន់ទុក្ខ តែអ្នកឯងបែរជា ផូសប្រឌិតរឿងមិនពិត បង្ខូចឈ្មោះមីងខ្ញុំទៅវិញ អ្នកឯងគ្រាន់តែជាអ្នកដទៃសោះ ដឹងច្បាស់ជាបងប្អូនបង្កើតគេទៀត ហួសចិត្តណាស់ មេត្តាគិតពិចារណាម្តងទៀត )។

ដោយឡែកគណនី មូល សុផានីកា ក៍បានលើកឡើងផ្សេងទៀតដែរ គឺថា៖ ប្រហែលជាគាត់មានជម្ងឺផ្សេងៗ ដូចជាជម្ងឺលេីសឈាម,ជម្ងឺគាំងបេះដូង, លេីសជាត់ខ្លាញ់..ល..នៅក្នុងខ្លួនគាត់ព្រោះបេីតាមមេីលទៅគាត់មានមាឌធាត់ ។ វាប្រឈមមុខនឹងការប្រតិកម្មអាចបណ្តាលឲគាត់ស្លាប់បានហេីយម្យ៉ាងទៀតគាត់មេីលទៅអាយុរៀងគ្រែលដែលហេីយ។ សូមអធ្យាស្រ័យរាល់ពាក្យពេញដែលខ្ញុំនិយាយទៅមានការខុសឆ្គងត្រង់ណាសូមកុំប្រកាន់នេះគ្រាន់តែជាមតិនាងខ្ញុំទេ។ ជាចុងក្រោយសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ??

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post