header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពូល​តារាចម្រៀង​ប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធ​កញ្ញា មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងកេរ្តិ៌ឈ្មោះល្បីល្បាញប៉ុន្នោះទេ ថែមទាំងជាតារាមួយដួងដែលមិនសូវមានពាក្យចចាមអារ៉ាម ពាក្យរិះគន់ តាមជាប់ខ្លួនឡើយ ជាហេតុធ្វើឲ្យតារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានការគាំទ្រច្រើនឡើងៗផងដែរ។

តារាចម្រៀងដែលលេចលឺថានឹងជិតចូលរោងការ គឺ កញ្ញា ឱក សុគន្ធ​កញ្ញា មិនចូលចិត្តបង្ហាញ ឬសំញែង សំភារៈប្រើប្រាស់ទំនើបៗ ថ្លៃៗ នៅក្នុងបណ្តាញសង្គមឡើយ ហើយកញ្ញាតែងតែត្រូវបានព័ត៌មានចុះផ្សាយពីភាពសាមញ្ញៗរបស់កញ្ញាជារឿយៗទៀតផង។

ទោះបីជាសព្វថ្ងៃ ឱក សុគន្ធ​កញ្ញា ក្លាយជាតារាចម្រៀងស្រីជួរមុខមានតម្លៃខ្លួនថ្លៃជាងគេក៏ពិតមែន ប៉ុន្តែកញ្ញាក៏មិនភ្លេចធ្វើរឿងសប្បុរសធម៌ដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់នាង បានបង្ហោះរូបថត និងសារប្រាប់អំពីទឹកចិត្តដ៏ល្អរបស់កញ្ញាថា «បងស្រី ឱក សុគន្ធកញ្ញា បានឧប្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដល់លោកគ្រូល្ខោនខោល ទិត សែម នេះគឺជាទឹកចិត្តរបស់គាត់»។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ បើក្រឡេកទៅមើលក្នុងគណនីសង្គមហ្វេសបុក ឬ អ៊ីនស្តាក្រាម របស់ ឱក សុគន្ធកញ្ញា វិញ គឺកញ្ញាមិនបានផុសអោយអ្នកណាដឹងអំពី អំពើមនុស្សធម៏ របស់កញ្ញាឡើយ ដែលនេះអាចចាត់ទុកថាជាចំនុចល្អមួយទៀតរបស់តារាចម្រៀងរូបនេះ ដែលហាក់ខុសប្លែកពីតារាៗដ៏ទៃទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post