Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្មាន់កាំភ្លើងដែលបើករថយន្តតាមបាញ់ប្រហារលើគូរស្នេហ៍ ដល់មុខផ្ទះ ក្នុងខណ្ឌសែនសុខ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកសាលាដំបូង នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ ។

ជនដៃដល់ឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ​ ជាមន្ត្រីយោធាភូមិភាគ៥ និងមានឋានន្តរស័ក្តិអនុសេនីយ៍ត្រី មានមុខរបរជាអ្នកជំនួញនាំខោអាវមកពីប្រទេសថៃ បោះដុំតាមផ្សារនៅរាជធានីភ្នំពេញ ។​

សូមរំលឹកថា ហេតុការណ៍បាញ់ប្រហារបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួល នៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស ត្រូវបានស្គាល់ឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ ។

ជនរងគ្រោះដែលឃាតករតាមបាញ់សម្លាប់នេះមានឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣K ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួស ត្រូវចំនួន៣គ្រាប់ និងម្នាក់ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ បានរងរបួស ត្រូវចំនួន២គ្រាប់ ។

តាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការ ត្រូវបានគេដឹងថា ជនសង្ស័យបានសារភាពប្រាប់សមត្តកិច្ចហើយថា ករណីបាញ់ប្រហារទៅលើគូរស្នេហ៍២នាក់នោះ គឺជាការយល់ច្រឡំមិនមែនជារឿងគំនុំ ឬស្នេហ៍ត្រីកោណទេ ។ ពោលគឺមុនកើតហេតុជនសង្ស័យបានទៅផឹកស៊ីច្រៀងរាំ នៅហាងខារ៉ាអូខេមួយ ជាមួយមិត្តភក្តិ១ក្រុម។ ពេលកំពុងផឹកស៊ីរាំរែក ក៏មានការឈ្លោះប្រកែកជាមួយមិត្តតិចតួច ពេលនោះជនសង្ស័យក៏បានជ្រុះបង់កាំភ្លើង នៅក្នុងបន្ទប់ខារ៉ាអូខេ ភ្លាមៗជនសង្ស័យ ក៏បានសួរចុះឡើងត្រូវបានមិត្តភក្តិគេប្រាប់ថា បង់កាំភ្លើងនៅក្នុងរថយន្តរបស់ជនរងគ្រោះ តែពេលនេះជនរងគ្រោះ២នាក់គូរស្នេហ៍ បានចេញទៅផ្ទះមុនបាត់ទៅហើយ។ ពេលមិត្តភក្រ័ប្រាប់ថា បង់កាំភ្លើងនៅរថយន្តជនរងគ្រោះ ជនសង្ស័យក៏ចេញពីខារ៉ាអូខេជិះរថយន្តតាមរក។ ចៃដន់ជនសង្ស័យបានទៅជូបរងគ្រោះនៅមុខផ្ទះ រួចជនសង្ស័យបើករថយន្តទៅអែបទទឹមគ្នា ហើយជនសង្ស័យបានចុចកញ្ចក់រថយន្តចុះ បានស្រែកសួរជនរងគ្រោះរកបង់កាំភ្លើង ពេលនោះគេបានឃើញជនរងគ្រោះងាកខ្លួន ហើយយកដៃលូកចង្កេះ ដែលទៅទំនងហាក់ដូចជាទាញយកកាំភ្លើង ក្នុងចេតនាអ្វីមួយមកលើរូបគេ។ ពេលឃើញដូច្នោះជនសង្ស័យបានដកកាំភ្លើងបាញ់មុន និងបាញ់២-៣គ្រាប់ តាមកំហឹងទៅលើជនរងគ្រោះរួចបើករថយន្តគេចខ្លួនទៅ ។

ប្រភពឲ្យដឹងទៀតថា ចម្លើយជនសង្ស័យពិតជាមិនឈានដល់ការពាក់ព័ន្ធស្នេហ៍ត្រីកោណ ឬដណ្តើមស្រីចំណាន់គ្នានោះទេ ការពិតគឺខឹងរឿងបាត់បង់កាំភ្លើង ដែលព័ត៌មានថា បង់កាំភ្លើងនៅក្នុងរថយន្តគូរស្នេហ៍រងការបាញ់ប្រហារនោះ ។ ករណីខាងលើនេះ សមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ មិនទាន់បានទម្លាយជាផ្លូការនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរឲ្យបានលំអិតលើសាច់រឿងនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញសម្រេចតាមច្បាប់ ។

បន្ទាប់ពីកើតមានការបាញ់ប្រហារទៅលើគូរស្នេហ៍មួយគូរនោះរួច ជនសង្ស័យបានគេខ្លួនទៅជ្រកកោណផ្ទះអុំរបស់គេ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលលាក់ខ្លួនមួយរយៈ ដើម្បីចេញទៅប្រទេសថៃ។ មានអ្នកមាត់ដាចនិយាយថា ជនណាក៏ដោយឲ្យតែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬ ឧក្រិដ្ឋ ហើយគេចខ្លួនទៅជ្រកកោណនៅខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមខ្លួនចេញទៅប្រទេសថៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor