
ខេត្តតាកែវ៖យុវជន២នាក់ ម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីធ្វើសកម្មភាព ចូលលួចរថយន្តនៅផ្ទះអធិការរងស្រុកបាទី ឈ្មោះ ណាំ សោភ័ណ្ឌ រស់នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី កាលវេលាម៉ោង ០២និង៥៣នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្សយ័ទាំង២នាក់នោះ ០១-មានឈ្មោះ ឈ្មោះសែម ចាវ ប្រុសអាយុ២១ឆ្នាំ នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ស្លាប់) និងទី០២ឈ្មោះសឿន ពៅ ហៅអ៊ឹប ប្រុសអាយុ២១នៅភូមិស្តុកប្រីយ៍ឃុំត្រពាំងសាប ស្រុកបាទី អ្នកបើកម៉ូតូរងរបួសធ្ងន់។


ប្រភពព័ត៍មានបានបង្ហើបអោយដឹងថា៖ នោវេលាកើតហេតុខាងលើ មានករណីក្រុមចោរទាំង២នាក់នេះ បានចូលទៅលួចរថយន្ត ក្នុងផ្ទះរបស់លោកអធិការរងស្រុកបាទី ភ្លាមៗនោះលោកបានស្រែកតាមវិទ្យុទាក់ទងឲ្យកម្លាំងនគរបាលធ្វើការពួនស្ទាក់ ដោយឲ្យព័ត៌មានថាមានម៉ូតូ ពីគ្រឿង មានគ្នាបីនាក់ជិះទៅទិសខាងលិច ពេលនោះកម្លាំងប៉ុស្តិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារ បានសហការណ៍ស្ទាក់គ្រប់ច្រក និងបានឃាត់ម៉ូតូ០១គ្រឿងជិះគ្នា០២នាក់។ ប៉ុន្តែមិនព្រមឈប់ លោកនាយប៉ុស្តិ៍ត្រពាំងសាបបានដេញប្រកិតតាមក្រោយតាមផ្លូវលំ និងបានអោយលោកចាប សុខុម នាមអាយកូម២៦ នាយផ្នែកចរាចរណ៍ បានឃាត់តែពុំឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន០២គ្រាប់ បណ្តាលឲ្យត្រូវអ្នកដែលជិះខាងក្រោយបានត្រូវស្លាប់នៅនឹងកន្លែង ក្នុងភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ០៣គីឡូម៉ែត្រ។
បច្ចុប្បន្នជនសង្សយ័ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

