Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទាក់ទងនឹងស្នេហាត្រីកោណរវាងប្ដីប្រពន្ធមួយគូ នឹងបុរសជនជាតិចិនម្នាក់ បង្កឲ្យមានមានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយ​ប៉ែត​។

បើតាមស​មត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ស្រ្ដីវ័យក្មេងរូប ដែលជាប្រពន្ធ ឈ្មោះ ប ល អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយប៉ែត រីឯ​បុរស​ជា​ប្តី ​ឈ្មោះ​ រ៉ូ អាយុ​ជាង​២០​ឆ្នាំ មាន​លំនៅ​ក្នុងភូមិកណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត។

ដោយឡែក​ បុរស​ជាអ្នកជ្រៀតស្នេហ៍ ជាជនជាតិ​ចិន​ ដែល​សង្ស័យ​ថាជា​សហាយ​ នោះ គឺមិនត្រូវបានស្គាល់ពីអត្តសញ្ញាណទេ ។

បើតាមបុរស​ជា​ប្តី ​បាននិយាយប្រាប់សមត្ថកិច្ច​ថា ទំនាក់ទំនងរបស់គេគឺបាន​រៀប​ការ​ដោយស្របច្បាប់ ជាមួយនឹងប្រពន្ធរបស់ខ្លួន​ តាំងពីខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ  តែក្រោយ​ពេល ពួកគេបានរៀបការ និងរួមរស់​ជាមួយគ្នា អស់មួយរយៈរួចមក ប្រពន្ធរបស់ខ្លួនចេះតែលួចចេញក្រៅ​​ និងមានទំនាក់ទំនង​នឹង​បុរសផ្សេង ធ្វើឲ្យ​ខ្លួន​កើតមានចិត្ត​​សង្ស័យ​។

បុរសជាប្តីក៍បានបន្តថា ដោយសារតែមានចំណុចគួរមិនឲ្យទុកចិត្តជាច្រើន ទើបរូបគេបាន​បំពាក់​ប្រព័ន្ធ GPS ទើប​ដឹង​ថា ​ប្រពន្ធរបស់ខ្លួន​​មាន​ទំនាក់​ទំនងជា​មួ​យជនជាតិ​ចិន​នោះ​មែន។

ទង្វើនេះហើយ ទើបធ្វើឲ្យខ្លួនមានចិត្តខឹងសម្បារយ៉ាងខ្លាំង រហូត​អត់ទ្រាំមិនបាន​ ក៍​សម្រេចចិត្តទៅ​ដាក់​ពាក្យបណ្ដឹង​ ដោយ​ទាមទារ​ថ្លៃបណ្តា​ការ ​ចំនួន៥០០០​ដុល្លារ វិញ​។

ក្រោយពេលទទួល បានសេចក្ដីរាយ ការណ៍ពីបុរសជាប្ដីភ្លាម សមត្ថកិច្ចបានចុះទៅកាន់កន្លែង​កើតហេតុ នាំភាគីពាក់ព័ន្ធ ទៅសាកសួរ តាមនីតិវិធី។

តែយ៉ាងណា ស្ត្រីជា​ប្រពន្ធបាន​ប​ដិសេ​ធយ៉ាងដាច់អហង្ការថា នាងមិនបានទាក់ទងជាមួយ​នឹងប្រុសឈ្មោល​ណាម្នាក់ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor