
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាឲ្យអភិបាលខេត្តកែប លោក កែន សត្ថា ត្រូវស្រាវជ្រាវរក ព្រះសង្ឃក្លែងក្លាយឈ្មោះម៉ារីន ដែលជាលោកសង្ឃទើបតែបួសឲ្យរកឃើញ ហើយសម្តេចថា ប៉ុន្តែប្រហែលជាមិនមែន លោកសង្ឃ ពិតប្រាកដនោះទេ ព្រោះដើរនិយាយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថា “សង្ឃឈ្មោះម៉ារីន ទើបតែបួស ខ្ញុំបញ្ជាឲ្យរកអាម្នាក់ហ្នឹង ផ្តាំទៅកុំនិយាយ កុំដើរចល័ត កុំនិយាយផ្តេសផ្តាស កុំធ្វើគេដឹកនាំប្រទេស គ្មានចារកម្មនោះ នេះលោកសង្ឃពិតប្រាកដ ឬមិនពិតប្រាកដ តាមរកអាមួយហ្នឹង តាមរកអាមួយ កែន សេដ្ឋា អភិបាលខេត្តកែប លោកសង្ឃពិតប្រាកដ។ តែអានេះភូតមហាភូត ទាក់ទងទៅពីណាក៏ភូត ថា ចឹងស្អីលួចស្តាប់គេ បច្ចេកវិទ្យាគេផោម ដឹងហើយ ”។

សម្ដេច ហ៊ុន សែន អះអាងថា “គ្មានអ្នកណានៅលើលោកនេះហ៊ានចាប់ ហ៊ុន សែន សាកលមើលទៅ មនុស្សស្រុកខ្មែរពូកែភូត ខ្ញុំផ្តាំទៅអាម្នាក់ កុំឲ្យភូតច្រើនពេក ប្រយ័ត្នប្រយែង។ យើងស្គាល់លោកឯង កុំហួសហេតុពេក”៕
