header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ វាជារឿងពិតដ៏ស្មានមិនដល់មួយដែលពិធីករប៉ុស្ត៏ទូរទស្សន៏បាយ័នគឺលោក អេង ឬទ្ធីឬម៉ែន អេង ដែលកន្លងមកមានការរិះគន់ពីអ្នកគាំទ្រក្រុមប្រឆាំង ដោយលោកនិយាយថាស្រុកខ្មែរមិនមានជនជាតិយួនរស់នៅនោះ ត្រូវបានតែងតាំងជាទីប្រិក្សារបស់សម្ដេចព្រះអគ្គមហាសង្ឈរាជ្យ ទេព វង្ស ដែលជាសម្ដេចសង្ឈគណៈមហានិកាយ។

កាលពីពេលថ្មីនេះគេឃើញលោកអេង ឬទ្ធី បានទៅទទួលលិខិតប្រកាស់តែងពីសម្ដេចសង្ឈរាជ ទេព វង្ស ដោយមានការអមដំណើរទៅលើកទឹកចឹត្តពីសំណាក់ដៃគូពិធីករចាក់ទឹកមិនលិចគឺអ្នកមេម៉ាយ ស៊ឹម សូលីការ ផងដែរ។ ហើយបើតាមពត៌មានមួយចំនួនថាអោយដឹងថា អ្នកនាង ស៊ឹម សូលីការ ក៏បានក្លាយជាលោកជំទាវរួចទៅហើយដែរ។

បើតាមប្រភពខ្លះពីធីករទាំង២គឺលោក អេង ឬទ្ធីនិងអ្នកមេម៉ាយស៊ឹម សូលីការ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមនិងបើកចំហរជាងមុន ។ ជាពិសេសគេឃើញអ្នកទាំងពីរថតរូបស្វីត ស្វីត ស្និទ្ធស្នាលដូចគ្រួសារតែមួយ ហើយក៏មានការលើកឡើងថាស៊ឹម សូលីកា ជោគជ័យទាំងការងារហើយស្នេហាផងដែរ ។

បើយោងតាមក្រុមអ្នកសិល្បៈមួយចំនួនបានលើកឡើងថា មួយរយៈចុងក្រោយនេះ ស៊ឹម សូលីកា និង លោក អេង ឬទ្ធី កាន់តែមានទំនាក់ទំនងជាមួយគ្នាស៊ីជម្រៅលើសពីមិត្តភាព ។ លោក អេង ឬទ្ធី និង ស៊ឹម សូលីកា តែងបង្ហោះរូបថតស្វីតស្វីតជាមួយគ្នាដោយមានការ Comment ពីសំ ណាក់មិត្តភក្តិថាគូស្នេហ៍អមតៈ ខ្លះទៀតថា គូស្នេហ៍ស័ក្តិសមស្វីតដល់ហើយ ។ មានការបង្ហើបពីសំណាក់ប្រភពដែលកៀកកិត ស៊ឹម សូលីកា ថាសូម្បីតែកូនស្រី ស៊ឹម សូលីកា ក៏ស្រឡាញ់ និង ចូលចិត្ត លោក អេង ឬទ្ធី ដែរ ។ អាចនិយាយថាក្រុមគ្រួសារទាំងសងខាងសុទ្ធតែដឹងលឺនូវទំនាក់ទំនងរបស់ពួកគេ ។ ពេលខ្លះពួកគេនាំគ្នាដើរកម្សាន្តនិងថតរូបស្និទ្ធស្នាលដូចគ្រួសារតែមួយ ក៏ប៉ុន្តែគេមិនទាន់លេចលឺពត៌មានថាអ្នកទាំងពីរមានគម្រោងចូលរោងការទៅតាមប្រពៃណីខ្មែរនោះទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post