Sponsor
រិទ្ធី

នៅថ្ងៃនេះ លោក កែម រិទ្ធិសិត ប្រធានគណបក្ស កែម ឡី​ បានសរសេរលិខិតទៅក្រសួងមហាផ្ទៃដើម្បីប្តូរឈ្មោះគណបក្សទៅជាឈ្មោះ គណបក្ស ខ្មែរតែមួយវិញ ហើយត្រូវបាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយទទួលយក និងបោះត្រារួចហើយ ។ គណបក្សបានភ្ជាប់ជាមួយនូវ​សមាសភាព​ស្ថាបនិក​ ៧ រូប និង​ដាក់​ជូន​នូវ​ស្នាម​មេដៃ​អ្នក​គាំទ្រ​ ចំនួន ៤ ០០០ នាក់​ផងដែរ​។

បើតាមលោក គុជ លី ជា​ស្ថាបនិក និង​ជា​អ្នក​នាំពាក្យ​គណបក្ស បាន​ប្រាប់​ថា លោក​រំពឹង​ថា គណបក្ស​ខ្មែរតែ​មួយ នឹង​ត្រូវ​បាន​ទទួល​សា្គល់​ពី​ឧបនាយករដ្ឋមន្ត្រី នាពេល​ឆាប់​ៗ​ខាង​មុខ​ដើម្បី​ លោក​ត្រៀម​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ សម្រាប់​ការ​បោះ​ឆ្នោតនា​ខែ​កក្កដា​ ខាង​មុខ​នេះ។ លោក គុជ​ លី បាន​ឲ្យ​ដឹង​ថា ៖ ការ​ដូរ​ឈ្មោះ​ និង​រូ​បឡូហ្គោមាន​រូប​លោក កែម ឡី មក​មនុស្ស​បីនាក់​កៀក​ដៃ​គ្នា គឺ​តំណាង​ឲ្យ​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ មានន័យ​ថា ខ្មែរលើ​ ខ្មែរ​ក្រោម ខ្មែរ​កណ្តាល គឺ​តែ​មួយ​ គ្មាន​រើសអើង។ តាម​គម្រោង​ បើ​មាន​ការ​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​ មហាផ្ទៃ ថ្នាក់​នឹង​នាំ​ គណបក្ស​ខ្មែរ​តែ​មួយ​ នឹង​ធ្វើ​ការ​រៀបចំ​សមាជ នៅ​ថ្ងៃ​ទី៨ ខែ​មេសា​ ឆ្នាំ២០១៨ ខាង​មុខ​នេះ។

ច្បាប់​ស្តី​ពី​វិសោធ​នកម្ម​គណបក្ស​នយោបាយ​ថ្មី ដែល​មាន​ការ​ទាក់​ទិន​នឹងមិន​ឲ្យ​ប្រើ​ឈ្មោះ ឬ​រូប​​បុគ្គល គឺ​មាន​ទិសដៅ​ទៅលើ ​គណបក្ស​សម រង្ស៊ី ដែល​ក្រោយ​មក​ប្តូរ​ជា ​គណបក្សភ្លើងទៀន។ រីឯគណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ក៏​បាន​ប្តូរ​រូប​សញ្ញា​គណបក្ស​របស់​ខ្លួន​ដែរ។

សូមរម្លឹកថា លោកបណ្ឌិត​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ បាញ់​សម្លាប់នៅ​កណ្តាល​រាជ​រាធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ​ខែកក្កដា​ ឆ្នាំ២០១៦។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor