
ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវដឹងអោយច្បាស់ពីការយកប្រាក់ទៅផ្ញើនៅគ្រិះស្ថានមីក្រូហិរញ្ញស្បច្បាប់និងមិនស្របច្បាប់ ជៀសវាងយកលុយទៅផ្ញើនិងក្អែក។ បើយោងតាមការប្រកាស់របស់ធនាគារជាតិកម្ពុជាដែលមានឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាលនោះបានប្រកាសថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែ៧គត់ ដែលស្របច្បាប់និងអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីប្រជាពលរដ្ឋ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧នោះ មានដូចជា៖

១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី

៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករលីមីតធីត

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី

៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ខូអិលធីឌី

៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

បើតាមការចេញប្រកាសរបស់ធនាគារជាតិនៃកម្ពុជានៅពេលនេះ គឺបន្ទាប់ពីមាន គ្រឹះស្ថានឥណទានមួយចំនួនតូច បានកម្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បានដើរធ្វើកម្មភាពអូសទាញប្រជាពលរដ្ឋតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលប្រាក់បញ្ញើក្រោមរូបភាព «កិច្ចសន្យាខ្ចីប្រាក់» និងសន្យាផ្ដល់នូវអាត្រាការប្រាក់ខ្ពស់មួយហើយថែមទាំងបានផ្ដល់ប្រាក់កម្ចីល្មើសច្បាប់ថែមទៀតផង។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកគ្រិះស្ថានឥនទានឬគ្រីស្ថានមីក្រូហិរញ្ញវត្ថុខុសច្បាប់ទាំងអស់នោះទេ ក្រៅតែពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ខាងលើ៕


