Sponsor
រិទ្ធី

កំពង់ស្ពឺ ៖ ការធ្វើ​សមយុទ្ធយោធា​រួមគ្នា រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ចាប់ពី​ថ្ងៃទី​១៧​ ខែមីនា មកបានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ​។  សមយុទ្ធ​នេះ ឲ្យ​ឈ្មោះថា នាគ​មាស​ឆ្នាំ​២០១៨​។ ​មេបញ្ជាការ​កងទ័ពជើងគោក​ចិន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចូ​វ សុង​ហឺរ​ បាន​អះអាងថា​ ការ​ធ្វើ​សម យុទ្ធ​រវាង​កងទ័ព​កម្ពុជា​ និង​ចិន​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ នឹង​នាំ​ឲ្យ​ភាព​ស្និត ស្នាល​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ស្និត​ស្នាល​ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​។ ​សមយុទ្ធនេះធ្វើឡើងក្រោម​វិធាន​បទ​«​ប្រឆាំង​ភេរវកម្ម ​និង​មនុស្សធម៌​»​  ​នៅ​ភ្នំ​ម្រះ​ ស្រុក​សំរោង​ទង់​ ខេត្តកំពង់ស្ពឺ​។

នៅក្នុងពិធីបិទសមយុទ្ធនេះដែរ ស​ម្ដេច​ពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​ថា ​ចិន​​បាន​ផ្ដល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា ​ហើយ​ជំនួយ​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​ពិសេស​ផ្នែក​ហេដ្ឋា​រចនា​      សម្ព័ន្ធ​ និង​វិស័យ​កងទ័ព​ជាដើម​។

សូម​រំលឹក​ថា​ ​សមយុទ្ធ​បាញ់គ្រាប់ពិតរវាង​កងទ័ព​កម្ពុជា​ និង​ចិន​អស់​រយៈពេល​ពីរ​សប្តាហ៍​មកនេះ​គឺ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ​និង​ប្រកបដោយ​ភាព​ស្និត​ស្នាល​បំផុត​ ខណៈ​ភាគី​ទាំងពីរ​អះ​អាងថា ​ការធ្វើ​សមយុទ្ធ​នេះ ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំងក្លា​ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​គ្រប់​ជំនាញ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor