Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន បានស្រែកថាចោលៗ បណ្តាលឲ្យជ្រុលចង្កូចទៅបុករថយន្តស៊េរី១គ្រឿង ជិះស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់និងកញ្ចក់រថយន្តផ្នែកខាងក្រោយ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវ១២៨ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីមិនស្គាត់អត្តសញ្ញាណម្នាក់ មានវយ័ជាង២០ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ តាកែវ 1D-1501 ជិះតាមបណ្តោយផ្លូវ១២៨ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ជិះបណ្តើស្រែកថាចោលៗបណ្តើ លុះជិះមកដល់ចំណុចកើតហេតុ កែងនិងផ្លូវ២៦៥ ក៏ជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើប១គ្រឿង ម៉ាករ៉េនរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5978 ជិះជាលក្ខណៈគ្រួសារ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលជនរងគ្រោះបោកផ្ទប់ និងកញ្ចក់រថយន្តខាងក្រោយ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យពន្លឺដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបែកស្តុបកាងខាងក្រោយ និងកញ្ចក់យ៉ាងដំណំ។ រីឯម៉ូតូខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។

គួបញ្ជាក់ផងដែរ ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ព្រោះជនរងគ្រោះបានរងបួសធ្ងន់មិនអាចសួនាំបានទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor