Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមគណនីលោក រ័ត្នន៍ សេនា ៖ ជារឿយៗ តែងតែឃើញប្អូនប្រុស កែវ សុវណ្ណ ប្រធានក្រុមម៉ូតូស្ព័រកម្ពុជា MSC (មូតូធំ) ជូនដំណឹងអំពីសមាជិកក្រុមម៉ូតូធំរបស់គាត់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ ប៉ុន្តែថ្ងៃនេះ គឹដល់វេនខ្លួនប្អូនតែម្ដង ដែលបានទទួលមរណកាលក្នុងគ្រោះថ្នាក់ចរាចរ ដោយបុកគ្នាជាមួយបុគ្គលិក AMK ភេទស្រី សាខាបសេដ្ឋម្នាក់ ខេត្តកំពង់ស្ពឺ បានស្លាប់នៅនឹងកន្លែងទាំងពីរនាក់តែម្ដង ។

ឃើញគេបង្ហោះរឿងនេះភ្លាម ខ្ញុំមិនជឿទាល់តែសោះថា ប្អូនសុវណ្ណ ជួបប្រទះរឿងបែបនេះ តែវាការពិត ។ សូមដួងវិញ្ញាណក្ខន្ធរបស់ប្អូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមសម្ដែងនូវសមានទុក្ខជាមួយភរិយា កូន និងក្រុមគ្រួសារនៃសពប្អូនប្រុសផង ។

កាលខ្ញុំទៅបំពេញបេសកកម្មនៅព្រំដែនប្រាសាទព្រះវិហារ មានម្ដងនោះ ខ្ញុំជិះម៉ូតូធំទៅ ដោយចង់លម្ហែតាមដងផ្លូវផង ប្អូនសុវណ្ណបាននិយាយនឹងខ្ញុំថា « អីយ៉ាស់! មាន Rider ជើងចាស់ចូលថ្មីទៀត» ! ។ ប្អូន សុវណ្ណ ជា Friend ដ៏យូរលង់មកហើយ គាត់តែងតែគាំទ្រនូវស្នាដៃតែងនិពន្ធរបស់ខ្ញុំ ពិសេសផ្នែកកំណាព្យ ។

ក្រុមម៉ូតូធំរបស់គាត់ ក៏តែងតែបរិច្ចាគ និងអំពាវរកជំនួយសប្បុរសជន ដើម្បីជួយដល់កុមារក្រីក្រកម្ពុជា ពិសេសជួយកសាងបន្ទប់រៀន ហើយថ្មីៗនេះ ក៏បានបង្កើតជាមូលនិធិមួយ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ពេលនេះគាត់ទៅហើយ លាហើយប្អូន..!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor