Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈរូបគេកំពុងជិះកង់ចេញពីសាលារៀន តែចៃដន្យត្រូវបានរថយន្តដឹកទឹកកក បើកបុកពីក្រោយយ៉ាងពេញទំហឹង រួចកិនសពសំប៉ែតដូចចេកចៀន​។

ហេតុការណ៍ដ៍គួរឲ្យ​សង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោប្រមាណជាង៥ល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ69B ចន្លោះបង្គោលឡាក់លេខ1-2 ត្រង់ចំណុចភូមិស្រអែម ខាងត្បូងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអនុសេនីយ៍ទោ អ៊ូច អឿន នាយប៉ុស្តិនគរបាលឃុំស្រអែម បានឲ្យ​ដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះថា កុមារាដែលរងគ្រោះខាងលើមាន ឈ្មោះ វិន ធារ៉ា អាយុ១០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោក បានបញ្ជាក់ផងដែរថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើ បានជិះកង់ម្នាក់ឯងចេញពីសាលារៀនទៅផ្ទះក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងបានមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យ​ក្មេងប្រុសរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយកើតហេតុជនបង្កខាងលើព្យាយាមបើករថយន្តរត់គេចខ្លួនដោយមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួននោះទេ តែត្រូវបានកម្លាំងនគរបាលរដ្ឋបាលឃុំស្រឯមសហការជាមួយកងពលតូចអន្តរាគន៍លេខ៨ ស្ទាក់ចាប់បាននៅផ្សារត្រាំប៉ោង ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ។

លោកបញ្ជាក់ថា អ្នកបើករថយន្តបង្កឈ្មោះ អៀម រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិវត្តលង់ ឃុំរលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ និងព្រូម្នាក់ទៀតឈ្មោះ អោក ហ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចប្បន្នរស់នៅភូមិព្រែកសង្កែ ស្រុកពាមកោះស្នា ខេត្តកំពុងចាម។

បច្ចុប្បន្នជនបង្កទាំង២នាក់ខាងលើ ត្រូវបានកម្លាំង​នគរបាលស្រុកជាំក្សាន្តធ្វើកាឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំចងក្រងសំណុំរឿងចាត់ការបន្ត។ ចំណែកសាកសពកុមារារងគ្រោះក្រោយសមត្ថកិច្ធធ្វើការវាស់វែងរួច ក៏ប្រគល់ឲ្យ​ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលឃុំស្រអែម យកមករក្សាទុកបណ្តោះអាសន្ន រង់ចាំម្ចាស់ភាគីទាំងពីរដោះស្រាយទៅតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor