Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅមុននេះបន្តិច វេលាម៉ោង ០៧ និង ៤៣នាទី យប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨នេះ តាមរយៈគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហាញពី ឯកសារ​ បែកធ្លាយ​ឯកឧត្ដម​ ព្រំ​ សុខា​ រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ​ ស្នើសុំតែងតាំងមន្ត្រីឡើងផ្លោះដល់អនុប្រធាននាយកដ្ឋាន​ បង្ករការរិះគន់ពេញបណ្ដាញសង្គម​ Facebook ។​

ក្នុងនោះដែរលោកបានបន្ថែមថា៖ ហាស​ ហា​ (សើច) អ្នកធ្វើការបំរើជាតិជាង​ ៣០​ ឆ្នាំ​ អត់មានគុណសម្បត្តិសំរាប់​ ឯកឧត្ដម​ ព្រំ​ សុខា​ ស្នើតំឡើងតួនាទីសោះ​ ។​ ក្មួយ​ គិន​ សុលីតា​ ជាមន្ត្រី​ ១នាក់​ ក្នុងចំណោមមន្ត្រីជាង​ ៦ម៊ឺននាក់​ ដែលទើបធ្វើការបានជាង​ ១​ ឆ្នាំ​ ត្រូវបានឯកឧត្ដម​ ព្រំ​ សុខា​ ពេញចិត្តស្នើតម្លើងតួនាទី​ ។

សារពីលោកផែង វណ្ណៈ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor