Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីៗនេះ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមដែលនិយមតាមដានព័ត៌មានអំពីរថយន្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីផេគមួយឈ្មោះ Car New Slyle បានបង្ហោះរូបថតនៃកំពូលឡានដ៏ថ្លៃមួយគ្រឿង អមជាមួយសារថា: “សូមស្វាគមន៏ Rolls Royce Phantom 2018 របស់ឧកញ្ញ៉ា ហុង ពីវ មួយគ្រឿងតំបូងគេនៅកម្ពុជាសម្រាប់ឆ្នាំ2018 តម្លៃជិត ឬក៏ក្បែរលានដុល្លារ“។

បើក្រឡេកមកមើលព័ត៌មានទាក់ទងនឹងរថយន្តប្រភេទ Rolls Royce Phantom ស៊េរីឆ្នាំ ២០១៨ ដែលជា​ឡាន​នៅ​កម្ពុជាដំបូង​បង្អស់​របស់​ ឧកញ្ញ៉ា ហុង ពីវ គឺមាន បំពាក់ទៅដោយម៉ាស៊ីន ១២ V12 ប្រភេទ twin-turbocharged ចំណុះ ៦,៧៥លីត្រ ប្រើប្រាស់ប្រអប់លេខស័្វយប្រវិត្ត៨វគ្គ ចំនែកឯការតុបតែងខាង​ក្នុង ​និង​ខាង​ក្រៅ គឺបានប្រើប្រាស់ផលិត​ពី​អាលុយមីញ៉ូម​ស្ទើរតែទាំងអស់។

ហើយដោយផ្អែកតាមវេបសាយបរទេសមួយ បានឲ្យដឹងផងដែរថា ចំពោះតម្លៃ រថយន្ត Rolls Royce Phantom ស៊េរីឆ្នាំ ២០១៨ នេះ មានតម្លៃប្រមាណ ៤៥០ ០០០ដុល្លារ(តម្លៃបរទេស) ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor