
កំពង់ឆ្នាំងៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយសហជីវិន សហជីវិនី ដែលជាថ្នាក់ដឹកនាំនៃគណបក្ស បានយាង នឹងអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដំណើរយាង នឹងអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ដោយមានសមាជិក អញ្ជើញចូលរួម១៦០០នាក់៕










