header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរដោយអមជាមួយនឹងដើមឈើធំមួយដើមដែលមានមេឃសាខានិងស្លឹកច្រើន ថា៖ វាគឺជាការឈឺចាប់បំផុត ដែលមានមនុស្សមួយចំនួនបានបំផ្លាញព្រៃឈើ និងដើមឈើ មិនគិតដល់ប្រយោជន៍រួម ហើយអ្នកទាំងអស់គ្នានឹងមិនមាននូវម្លប់ឈើជ្រកទៀតទេ បើសិនជាអ្នកមិនបានយល់អំពីតម្លៃដ៏ពិត ប្រាកដរបស់ដើមឈើនោះ។ ហេតុបណ្តាលឲ្យបាត់បង់ព្រៃឈើគឺមកពីមនុស្សបីប្រភេទ ហើយមនុស្ស ៣ ប្រភេនោះមានដូចជា៖

១.មនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងលោភ

២.មនុស្សស្រេកឃ្លានសំនែនមិនខ្វល់ពីសម្បត្តិរដ្ឋ
៣.មនុស្សអែបអបដើម្បីដោះដូរអំណាចផ្ទាល់ខ្លួន

ប្រធានគណបក្សមិនសូវល្បីឈ្មោះរូបនេះបន្ថែមថា៖ មនុស្សបីប្រភេទខាងលើនេះ គឺ ពួកមនុស្សចង្រៃដល់ជាតិ នឹង បំផ្លាញសម្បត្តិធម្មជាតិក្នុងប្រទេសកម្ពុជារបស់យើង ដូច្នេះសូមបងប្អូនជនរួមជាតិខ្មែរ មេត្តាចូលរួមកម្ចាត់មនុស្ស៣ប្រភេទខាងលើនេះ ចេញឱ្យអស់ពីទឹកដីប្រទេសកម្ពុជារបស់យើង ដើម្បីថែរក្សាសម្បត្តិជាតិនិងសម្បត្តិធម្មជាតិដែល មាននៅក្នុងប្រទេសកម្ពុជា ដោយចូលរួមជាមួយគណបក្សយុវជនកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post