header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ យន្តហោះស៊ីវិលធុនតូច១គ្រឿង បានបង្ខំចិត្តចុះចត ខណៈដែលកំពុងហោះហេីរ ហើយបុកជាមួយនឹងសត្វស្លាប បណ្តាលឲ្យបែកកញ្ចក់។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ដោយយន្តហោះ១គ្រឿងនេះ បានចុះចតនៅដីចម្ការមួយកន្លែង ជិតភូមិអ្នកស្រុក ស្ថិតក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា អ្នករួមដំណើរក្នុងយន្តហោះតូចនេះ មាន៣នាក់ ជាភ្ញៀវទេសចរ មកពីរាជាធានីភ្នំពេញ។ ហើយខណៈយន្តហោះនេះហោះហើរដល់ចំណុចខាងលើ ស្រាប់តែបុកសត្វស្លាបធំ១ក្បាល បណ្តាលឲ្យបែកកញ្ចក់ខាងមុខ ទើបអ្នកបើកបរបង្ខំចិត្តចុះចតជាបន្ទាន់តែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុរួច ក៏មានយន្តហោធុនតូចមួយគ្រឿងទៀតមកទទួលយកអ្នកដំណើរបន្ត និងបានហៅអ្នកឯកទេសមកជួសជុលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post