Sponsor
រិទ្ធី

យោងតាមព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២0១៨ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ជា​ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា​ចាំផ្ទះ​ លោក​មេធាវី គី តិច ត្រូវបាន​ដំឡើង​តំណែង​ជា​ប្រធាន​ក្រុម​មេធាវី​វិជ្ជាជីវៈ​នៃ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។

សូមបញ្ជាក់ថា លោក គី តិច គឺជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៨​រូប ដែល​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ក្នុង​ការដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​កំពូលដើម្បី​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​មេធាវី​ទាំងនោះ បានទទួល​ជោគជ័យ​លើ​ក្តីក្តាំ​មួយ​នេះ ដែល​សាធារណជន​ខ្លះ យល់ថា​ជា​សំណុំរឿង​នយោបាយ​។ មិន​ត្រឹមតែ​រំលាយ​គណបក្ស​នោះទេ ថ្នាក់ដឹកនាំ​១១៨​រូប​នៃ​គណបក្ស​នេះ ក៏​ត្រូវបាន​តុលាការ​កំពូល បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ដែរ តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ខាងលើ​។ ​លើសពីនេះ លោក​មេធាវី គី តិច តែងតែ​ទទួល​ការពឹង​ពាក់​ពីស​ម្តេច ហ៊ុន សែន ក្នុងការ​ប្តឹង​លោក សម រង្ស៊ី សហស្ថាបនិកចលនា​សង្គ្រោះ​ជាតិដែល​កំពុង​និរទេស​។ គេស​ង្គេ​ត​ឃើញថា លោក គីត តិច ដែល​តំណាង​ឲ្យ​សម្តេច ហ៊ុន សែន តែងតែ​ឈ្នះក្តីលើ​ការ​ប្តឹងផ្តល់​អតីត​មេបក្ស​ប្រឆាំង​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor