Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែង ជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង។ ហើយការតែងតាំង និងផ្លាស់ប្តូរនេះធ្វើឡើងនៅថ្ងៃទី៧ មីនា នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ផ្កាយមាស៤ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមនិងនាយនគរបាលច្រើនរួបទៀត។

មន្ដ្រីនគរបាលជាន់ខ្ពស់ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចមកជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលទើបនឹងកាន់តំណែងបានជាង៧ខែ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងការផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តមណ្ឌលគិរីនេះ មកពីបញ្ហាអ្វីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor