header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាពញាពន់ នាយឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនក្រុមជំនាញ ផ្នែកកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ EOD/IEDD ទៅធ្វើការកម្ទេចគ្រាប់ក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

លោកវរៈសេនីយ៍ឯក មាស សុខា មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលចុះអនុវត្តនៃការកម្ទេចគ្រាប់ និងផ្សព្វផ្សាយ ពីផលប៉ះពាល់ដោយសារគ្រាប់មីន បានឱ្យដឹងថា “ក្រុមការងារកម្ទេចគ្រឿងផ្ទុះEOD/IEDD បានរាវរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌ ជាច្រើនគ្រាប់រួមមាន គ្រាប់ប្រភេទ M381 ចំនួន១គ្រាប់ គ្រាប់ BLU 24 ចំនួន១០គ្រាប់ ក្នុងបរិវេណសាលាបឋមសិក្សាពញ្ញាពន់ និងគ្រាប់កាំភ្លើងត្បាល់60 mm ចំនួន១គ្រាប់ RPG7 ចំនួន១គ្រាប់”។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post