
បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បុករះផ្អើលអស់ទីក្រុងភ្នំពេញ កាលពីព្រលប់ថ្ងៃអាទិត្យម្សិលមិញ ហើយធ្វើឲ្យមហាជនប្រើអំពើហិង្សាដាក់ម្ចាស់រថយន្តបង្កគ្រោះថ្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរហើយនោះ មតិជាច្រើនបានរិះគន់ និងសម្ដែងការសោកស្ដាយ ហើយហៅថា នេះជាអំពើហិង្សាបែបព្រៃផ្សៃបំផុត ដែលប្រជាជនធ្វើជាអ្នកកាត់ក្ដីជំនួសតុលាការ។ ជាមួយគ្នានេះ សមត្ថកិច្ចក្រុងភ្នំពេញ ក៏បានប្រកាសបើកការស្រាវជ្រាវ និងតាមចាប់ខ្លួន ក្រុមប្រជាពលរដ្ឋ ដែលបង្កហិង្សាទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ផងដែរ។
ក្នុងនោះដែរមានបុរសម្នាក់ដែលត្រូវបានអ្នកលេងហ្វេសប៊ុក កំណត់មុខសញ្ញាបាន និងថតជាប់មុខច្បាស់ៗតែម្ដង ហើយនៅមុននេះបន្តិច តាមរយៈគណនីលោក ផែង វណ្ណៈ បានបង្ហាញថា មុខសញ្ញាដែលធ្វើសកម្មភាពវាយប៉ុនប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត គឺជាសន្តិសុខខណ្ឌដូនពេញ ។ សន្តិសុខរូបនេះសាហាវខ្លាំងណាស់ ប្រហែលជាមានខ្សែអគ្គហើយមើលទៅ ។

អត្តសញ្ញាណជនដៃដល់ប្រព្រឹត្តអំពើហឹង្សារប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរហើយ គឺឈ្មោះ ភាច គឹមហាក់ ផ្ទះនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង នៅចំខាងក្រោយវត្តលៀបក្បែមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង ។
ពេលនេះសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជារបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានី កំពុងតាមប្រម៉ាញ់ ខណ:ជនល្មើសរូបនេះកំពុងរត់គេចខ្លួន ។


វីដេអូពីកាមេរ៉ាសុវត្ថិភាព





