header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ផ្លូវលំមួយខ្សែកំពុងប្រឈមទៅនិងការខូចខាតខ្ទិចខ្ទី ពីសំណាក់ក្រុមរថយន្តកុងតឺន័រដឹកដែកអេតចាយ ឆ្ពោះមកកាន់ប្រទេសវៀតណាម តាមចក្ររបៀងព្រំដែនសំយ៉ោង ស្ថិតក្នុងភូមិសាស្ត្រទឹកដី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ហើយការដឹកជញ្ជូនដែកអេតចាយពីសំណាក់រថយន្តកុងតឺន័រនេះ ដោយការបើកបារ៉ាស់កំណត់កម្ពស់រថយន្តពោល គឺដឹកតាមចិត្តបើទោះបីសមត្ថកិច្ចឈរជើងនៅទីនោះមិនចង់ក៏ដោយនោះ នៅតែក្រុមឈ្មួញទាំងនោះដឹកដដែល ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំយ៉ោងសង្ឃឹមថា និងបានផ្លូវខូចខាតខ្ទិចខ្ទីទៅដោយដីហុយងងឹតមេឃ និងរដូវភ្លៀងមានជង្ហុកជ្រៅៗធំៗ និងមានទឹកដក់សម្រាប់ក្មេងលេងទឹកនាពេលខាងមុខឆាប់ៗនេះ ពីព្រោះរថយន្តដឹកអេតចាយ គឺមានទង្ងន់ធ្ងន់ៗកំពុងចរាចរណ៍ទាំងថ្ងៃទាំងយប់ ។ ការដឹកពីសំណាក់រថយន្តដឹកដែកអេតចាយនេះ ប្រជាពលរដ្ឋរស់នៅតំបន់នោះសង្ស័យថា ដឹកលើសទំនិញ ហើយពីព្រោះរថយន្តកុងតឺន័រមានប្រវែងទ្រុងវែង និងទូកុងតឺន័ររីកចេញខាងស្ទើធ្លាយដូចក្របីផើមអញ្ចឹង ។

ពាក់ព័ន្ធករណីខាងលើនេះ លោក សុខ រស់ អភិបាលស្រុកកំពង់រោទិ៍ បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា លោកពុំបានដឹងរឿងមានរថយន្តធុនយក្សដឹកដែកអេតចាយ រត់តាមផ្លូវមួយនេះទេ ទើបតែអ្នកសារព័ត៌មានសាកសួរនាំទើបដឹងរឿងនេះ ។ លោកអភិបាល បន្តទៀតថា លោកបានដាក់បារ៉ាស់កំណត់កម្ពស់រួចរាល់ហើយ ប៉ុន្តែមិចក៏នៅតែមានរថយន្តកុងតឺន័រមកដល់ច្រកនេះទៀត ។

លោកបានបញ្ជាក់ឲ្យដឹងថា រាល់មុខទំនិញតាមច្បាប់កំណត់មិនមានការអនុញ្ញាតឲ្យដឹកទំនិញឆ្លងចេញចូលនោះទេ ព្រោះអីជាច្រករបៀងដឹកបានតែប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចតាមម៉ូតូជាប់ព្រំដែនប៉ុណ្ណោះ ។ ពាក់ព័ន្ធថាមានបើកបារ៉ាស់នៅឃុំព្រះពន្លានោះ ចាំលោកសួរនាំលោកមេឃុំ ព្រោះកន្លងមកបារ៉ាស់ចាស់ខូចអស់ហើយ ។

បើតាមសមត្ថកិច្ចឈរជើនៅព្រំដែនសំយ៉ោងនេះ បានឲ្យដឹងថា អេតចាយមិនមែនទំនិញខុសច្បាប់នោះ ចឹងការបិទមិនឲ្យឆ្លងទៅវិញទៅមកសំខាន់ គឺលើអាជ្ញាធរដែនមាន ស្រុក ឃុំ ភូមិ បើកាលណាអាជ្ញាធរដែនដីគេប្រាប់ឲ្យទប់ស្កាត់ទើបអាចទប់ស្កាត់បិទភ្លាម ហើយការខូចផ្លូវសំខាន់អាជ្ញាធរដែនដីបើគេសំណូមមក គឺខាងលោកទប់ស្កាត់ភ្លាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post