header ads

Sponsor

រិទ្ធី

លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន បានភ្ញាក់ផ្អើលថា អុញ ! ទើបដឹងថាគាត់នេះកើតថ្ងៃ១៨ មីនា។ សម្រាប់ប្រជាជាតិខ្មែរថ្ងៃ “១៨ មីនា” គឺជាថ្ងៃដ៏អាក្រក់បំផុត ព្រោះជាថ្ងៃដែលក្រុមនយោបាយលក់ក្បាលឱ្យអាមេរិកបានរួមគ្នាធ្វើរដ្ឋប្រហាររំលាយរបបរាជានិយមសម្តេចព្រះនរោត្តមសីហនុ (១៨ មីនា ១៩៧៩) នាំសង្គ្រាមចូលប្រទេសនិងជាការបើកឱកាសឱ្យកើតមានរបបខ្មែរក្រហម កាប់សម្លាប់ពលរដ្ឋកម្ពុជារាប់លាននាក់ ។

អតីតគ្រូបង្រៀនអក្សសាស្រ្តខ្មែររូបនេះបានចោទប្រកាន់ថា៖ តាមការពិតថ្ងៃកំណើតរបស់សម រង្ស៊ី ចំថ្ងៃ១៨ មីនា នេះហើយបានជាចេះតែបង្កគ្រោះ និងនាំគ្រោះចូលប្រទេសមិនចេះចប់មិនហើយបែបនេះ។ ការចោទប្រកាន់នេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនៅក្នុងហ្វេសប៊ុក ដោយអបជាមួយរូបថាជាច្រើនសន្លឹកនៅក្នុងវត្តមួយនៅទីក្រុងប៉ារីសថា៖ ១៨ មីនា ២០១៨ ព្រះសង្ឃគង់នៅវត្តធម្មរង្សី ហៅវត្តបាញ្ញើ (Bagneux) ក្បែរទីក្រុងប៉ារីស ប្រទានពរជ័យដល់ខ្ញុំ ក្នុងឱកាសពិធីបុណ្យខួបកំណើតរបស់ខ្ញុំ។

សូមបញ្ជាក់ថា លោក ជុំ កុសល ជាអ្នកវៃប្រហារលោក សម រង្ស៊ី និងគណបក្សប្រឆាំង មិនសំចៃមាត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post