
នៅថ្ងៃនេះ មានរឿងអីបានជា កញ្ញា ធី សុវណ្ណថា និយាយថាជីវិតជាងអភ័ព្វណាស់? វាហាក់ដូចជាចម្លែកណាស់ កញ្ញា ដែលទើបតែតែងតាំងជាអនុប្រធានគណៈពង្រឹងឃុំត្រើយស្លានិយាយបែបនេះ។ កញ្ញាបានសរសេរក្នុងហ្វេសប៊ុកថា៖ ជីវិតខ្ញុំអភ័ព្វណាស់ ក្តីសុបិនពីកុមារភាពចង់ក្លាយជាតារា (សិល្បៈ) បែរជាផុងខ្លួនចូលនយោបាយ តាំងពីអាយុ១៨ឆ្នាំ ឆ្លងកាត់ឧបសគ្គ បញ្ហា រឿងជូរចត់ជាច្រើន... ដោយថ្នាក់ដឹកនាំ មើលឃើញពីទឹកចិត្តរបស់ខ្ញុំ បានផ្តល់កាតព្វកិច្ចនយោបាយជូនខ្ញុំ កាន់តែធំ ដើម្បីឲ្យខ្ញុំមានឱកាសចូលរួមកំណែទម្រង់ជាតិ អភិវឌ្ឍន៍ប្រទេស ជួយប្រជាជនទន់ខ្សោយ...។
អតីតអ្នកជួយគណបក្សសង្គ្រោះជាតិរូបនេះបង្ហាញថា៖ ពេលវេលាលឿនណាស់ ខ្ញុំអាយុ២៣ឆ្នាំហើយ ភាពជាយុវវ័យស្រស់ស្អាតរបស់ខ្ញុំ ក៏ជិតផុតដែរ ខ្ញុំសុំចិត្តពូមីងបងប្អូន សូមកុំប្រកាន់ការស្លៀកពាក់ខ្ញុំ ខ្ញុំសុំប្រើពេលវេលាខ្លះ ជា មន្ត្រីល្អបម្រើប្រជាជន និងពេលវេលាខ្លះ ចូលរួមក្នុងវិស័យសិល្បៈ... ខ្ញុំដឹងថា បងប្អូនខ្លះ បន្តវាយប្រហារខ្ញុំ ខឹងខ្ញុំ
គុំកួនខ្ញុំ ព្រោះរឿងនយោបាយ... ខ្ញុំមិនប្រកាន់ទេ បងប្អូនខ្លះទៀត បញ្ចេញមតិណែនាំ រិះគន់ស្ថាបនាខ្ញុំ
ព្រោះស្រលាញ់ខ្ញុំ ចង់ឲ្យខ្ញុំល្អ... ខ្ញុំអរគុណណាស់។


