Sponsor
រិទ្ធី

ឱកាសល្អនៃការសន្ទនានយោបាយ១បានកន្លងផុតទៅ ដោយសារតែអ្នកនយោបាយវាយកម្ទេចផ្ទះឈើ៣ខ្នង​ដើម្បីធ្វើអូសដុតស្ងោរពងទា១គ្រាប់។ ឥឡូវនេះ​ ពេលវេលាសម្រាប់ការសន្ទនាដើម្បីអាចឈានទៅរកដំណោះស្រាយនយោបាយប្រកបដោយការសប្បទានទៅវិញទៅមករវាងភាគីទាំងពីរ​គឺ​នៅសល់តែ 3 សប្តាហ៍ទៀតប៉ុណ្ណោះ​ បើ      ពន្យាដល់​ 5 សប្តាហ៍ទៀត គឺយឺតពេល​។ នេះជាការលើកឡើងរបស់ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅថ្ងៃនេះ ស្របពេលដែលសម្តេច ហ៊ុន សែន បានទាត់ចោលការស្នើសុំពីសំណាក់លោកទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន ដែលចង់ឱ្យមានការសន្ទនា ចរចាជាមួយ CNRP។

លោក ព្រាប កុល បានពន្យល់ថា៖ ក្នុងពេលនេះ​ មិត្តជប៉ុនបានចេញមុខជួយធ្វើមេអណ្តើកដើម្បីសម្រួបសម្រួលឱ្យមានការសន្ទនានយោបាយនេះបានកើតឡើងទាន់ពេលវេលា។ ខ្ញុំសង្ឃឹមថាអ្នកនយោបាយមិនដុតភ្លើងដើម្បីស្ងោរពងទាទៀតទេក្នុងខណ:ពេលនេះ។ ផ្ទុយទៅវិញ​ ខ្ញុំសង្ឃឹមថានឹងបានស្តាប់ឮនូវភាសាសម្រុះសម្រួល​ ដោយថ្មមពាក្យសម្តីដើម្បីឈានទៅរកការសន្ទនា១​ ដែលអាចឈានទៅរកការដោះស្រាយទំនាស់នយោបាយខ្មែរឱ្យបានមុនពេលចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរខាងមុខនេះ។ ពុំនោះទេ​ អ្វីៗនឹងខូចការ​ រីឯកមេអណ្តើក​ និងកូនអណ្តើក​ ដែលបាន​ និងកំពុងព្យាយាមជួយអាចនឹងត្រូវបានគេចាប់ស្ងោរ​ឬរ៉ូទី

លោកបានស្នើដល់ប្រជាពលរដ្ឋខ្មែរថា៖ បើបងប្អូនខ្មែរចង់ឃើញមានដំណោះស្រាយនយោបាយក្នុងពេលឆាប់ៗនេះសូមជួយ​ Share និង​ comment ឱ្យបានច្រើន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានមកបំពេញទស្សនកិច្ចបន្ទាន់មួយនៅកម្ពុជា និងបានជួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងជំនួបនោះ លោក Kentaro Sonoura បានស្នើឱ្យរាជរដ្ឋាភិបាលនៃកគណបក្សកាន់អំណាចបើកឲ្យមានលទ្ធភាពចរចា ឬ សន្ទនាជាមួយអ្នកនយោបាយគណបក្សសង្រ្គោះជាតិ សំដៅធានាការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor