
រតនគិរី៖ សាកសពនារីអាក្រាតកាយម្នាក់ ត្រូវបានប្រពលរដ្ឋប្រទះឃើញ នៅត្រង់ចំណុច ចំការកៅស៊ូ មួយលកន្លែង ស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាជាករណីរំលោភសម្លាប់ ។
បើតាមការរៀបរាប់ ពីអាណាព្យាបាលក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា កូនគាត់មានឈ្មោះ រ៉ន សេងហ៊ង អាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅ កន្លែងកើតហេតុខាងលើ។



ប្រភពព័ត៌មានខាងលើបន្តថាក្មេងស្រីរងគ្រោះបានបាត់ពីផ្ទះ នៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ខែមិនាម្សិលមិញមកម្លេះ ប៉ុន្តែពួកគាត់នាំគ្នា ដើររកដែរតែមិនឃើញ,លុះដល់ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៥ខែមិនានេះ ស្រាប់តែប្រទះឃើញ សាកសពកូនរបស់គាត់ ដេកស្លាប់នៅក្នុងគុម្ពដេក ចុងចំការកៅស៊ូ មានចំងាយពីផ្ទះចំការ ប្រហែល៦០០ម៉ែត្រ ដេកស្លាប់ទាំងខ្លួនគ្មានសំលៀកបំពាក់។ រួចបានរាយការណ៍ ទៅនគរបាលស្រុកអូរយ៉ាដាវ ចុះត្រួតពិនិត្យកន្លែងកើតហេតុ, ដោយធ្វើកោសល្យវិច័យ បង្ហាញថាករណីនេះ គឺរំលោភសម្លាប់ ព្រោះក្បែរកន្លែងកើតហេតុ បន្សល់ទុកដូចជាដំបងឈើជ្រុង(ដៃរណែង) ១មានជាប់ឈាម,រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ។

បច្ចុប្បន្នកម្លាំងនគរបាល ជំនាញនៃស្នងការនគរបាលខេត្ត សហការណ៍ជាមួយកម្លាំង នគរបាលស្រុកអូរយ៉ាដាវ កំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីនាំជនល្មើស មកផ្តន្ទាទោសតាមច្បាប់។ គួររម្លឹកផងដែរថាក្នុងខេត្តរតនគិរី ករណីរំលោភសម្លាប់ កើតឡើងជាច្រើនលើក, បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំ ធ្វើការបង្ក្រាបយ៉ាងណាក៏ដោយ ៕


វីដេអូ៖