Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទំនប់​ទឹក​ បានឃាត់​ខ្លួនក្រុមជនសង្ស័យ​៣នាក់ ដែលជាភេទ​ទី​៣ បន្ទាប់ពី​ក្រុមជនសង្ស័យ​ទាំង​នេះ បាន​ធ្វើ​សកម្មភាព​លួចយក​យក​ទូរស័ព្ទ​ពី​បុរស​ម្នាក់​ ខណៈដែល​ស្រវឹង​ដេក​ក្នុងរថយន្ត។

ការឃាត់ខ្លួន​ក្រុមជនសង្ស័យខាងលើនេះ​ បានធ្វើ​ឡើង​នៅវេលាម៉ោង​២និង១០នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅចំណុច​ផ្លូវ​១៨៣​ កែង​ផ្លូវ​ម៉ៅសេងទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

ជនសង្ស័យទាំង៣នាក់ខាងលើ ​ដែល​ឃាត់ខ្លួន​បាន​ទី១ឈ្មោះ​ សុខ​ ការ​ ភេទ​ទីបី​  អាយុ​២៣ឆ្នាំ​ មុខរបរ​ ជាង​អ៊ុតសក់​ ស្នាក់នៅ​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ។​ ទី២.ឈ្មោះ​ យ៉ា​ ភេទ​ទីបី​ មុខរបរ​ ជាងអ៊ុតសក់​ ស្នាក់នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ។ និងទី៣.ឈ្មោះ​ កេ​ សា​ ភេទ​ទីបី​ អាយុ​២៣ឆ្នាំ​ មុខរបរ​ ជាង​អ៊ុតសក់​ ស្នាក់នៅ​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ។

ចំណែកវត្ថុតាងដកហូត​រួមមាន ៖ ម៉ូតូ​ម៉ាក​ ZOOM​MER​ X​ពណ៌ខ្មៅ​ លាយ​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GR-1791 មួយគ្រឿង​ជារបស់​ជនសង្ស័យ​ និង​ទូរសព្ទ័​ម៉ាក​ iphon​e 6 plus ពណ៌ទឹក​មាស​ មួយគ្រឿង​ ជារបស់​ជនរងគ្រោះ​។

យោងតាម​សម្តី​លោក​មេប៉ុស្តិ៍ទំនប់​ទឹក​ បាន​ប្រាប់ឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នេះ​បាន​ គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ និង​ការពារ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ ខណៈមកដល់​ចំណុច​ផ្លូវ​ ៤៣០​ ក្រោយ​និង​មន្ទី​ពេទ្យ​មិត្ត​ភាព​ខ្មែរសូ​រ​វៀត​ ក៏ស្រាប់តែ​ប្រទះឃើញ​ ក្រុម​ជនសង្ស័យ​ដែល​ជាភេទ​បី​ បានជិះម៉ូតូ​ម៉ាក​ ZOOMER-X បាន​មកធ្វើ​សកម្មភាព​លួក​យក​ទូរស័ព្ទដៃ​របស់​ជនរងគ្រោះ​ម្នាក់​ ដែល​ស្រវឹង​ដេក​នៅ​ក្នុង​រថយន្ត ​Lexus មួយគ្រឿង​ ដោយ​ឃើញ​សកម្មភាព​បែបនេះ​ សមត្ថកិច្ច​បានជិះ​ម៉ូតូ​ទៅ​ជិត​ ក៏ស្រាប់តែ​ម្ចាស់​របស់​បាន​ដឹង​ខ្លួន​ រួចហើយ​បានស្រែក​ថាចោរៗ​ ធ្វើ​ឲ្យ​​ជនសង្ស័យ​ទាំង​នោះ​ ភ័យ​បាន​ជិះម៉ូតូ​រត់​គេច​ខ្លួន​ រហូតដល់​ចំណុច​ខាងលើ​ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ព្រមទាំង​ដកហូត​ ទូរសព្ទ័​ម៉ាក​ iphon​e 6 plus មួយ​គ្រឿង​ ជារបស់ជន​រងគ្រោះ​ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​ធ្វើ​ការ​សាកសួ​រ​ នៅ​ប៉ុស្តិ៍នគបាល​ទំនប់ទឹក​តែម្តង​។

​ចំពោះ​មុខ​សមត្ថកិច្ចក្រុម​ជនសង្ស័យ​ដែល​ជាភេទ​បី​ បាន​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួចយក​ទូរ​ស័ព្ទ​របស់​ជនរងគ្រោះ​ ដែល​ដេកក្នុងរថយន្ត​ពិតប្រាកដ​មែន​។

ក្រោយពេលកើតហេតុ​បន្ទាប់ពីសាក​សួរ​រួចហើយ​ ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​ឃុំ​បណ្តោះ​អាសន្នសិន​ រង់ចាំ​ជនរងគ្រោះ​មកដាក់​ពាក្យ​បណ្តឹង​ ទើប​ចាត់ការ​បន្តទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor