
ពាក្យមួយឃ្លាប្រៀបបាននឹងសម្ពាធខ្យល់ដែលក្នុងប៉េងប៉ោងរៀបនឹងផ្ទុះ របស់កញ្ញា ធី សុវណ្ណថា ថ្លែងនៅលើហ្វេសប៊ុកផេគរបស់ខ្លួន បើទោះបីជាមិនបញ្ជាក់ថាជាអ្នកណា ក៍យើងអាចរកឃើញនូវមនុស្សដែលកញ្ញា ចង់សម្ដៅលើហើយ ដោយក្នុងកញ្ញា បានប្រកាសយ៉ាងក្ដែងៗថា៖
លោកជេរខ្ញុំ៤ឆ្នាំ ខ្ញុំអធ្យាស្រ័យឲ្យលោក លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត និងបន្តអធ្យាស្រ័យឲ្យលោក ថ្មីៗនេះ លោកជំរុញនិតិវិធីច្បាប់ ឲ្យកោះហៅខ្ញុំ ការអធ្យាស្រ័យអត់ធ្មត់ខ្ញុំ ដល់ដែនកំណត់ហើយ បើលោកជាប់គុក រឺរត់ចោលស្រុក កុំបន្ទោសខ្ញុំ...

ភ្លាមៗនោះដែរ ខាងគណនីហ្វេសប៊ុក របស់អ្នកវិភាគបញ្ហាសង្គមដ៍ល្បី ក៍បានបោះសារមួយផងដែរថា ៖
មុនខ្ញុំឈានជេីងមកប្រឡូកនយោបាយខ្ញុំមិនដែលញញេីត គុកច្រវ៉ាក់មឈូសទេសុំជ្រាបហេីយកុំយកមកគម្រាមទៅអត់រួចទេ😊 ខ្ញុំបម្រេីផលបយោជន៍ប្រជាជន ប្រជាជាតិ នឹងការឈ្លានពានបរទេស ដោយមិនខ្លាចរអារ មិនញញេីត មិនរាថយ មិនចុះចាញ់ នឹង មិនចុះចូល ។

សូមជម្រាបជូនថា ៖ ដីកាកោះហៅ ពី លោក ខាំ សុផារី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ កញ្ញា ធី សុវណ្ណថា ដើម្បីសាកសួរ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង ០០ នាទីព្រឹក នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តបតាមការប្ដឹង របស់ លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង។
តែត្រូវបាន ក្រុមមេធាវីការពារក្តីឱ្យកញ្ញា ធី សុវណ្ណថា ចំនួន២រូបមានមេធាវី យ័ន ស៊ីណាល់ និងមេធវី ពុំ វិចិត្រ បានស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការលើកពេលចូលបំភ្លឺ លើបណ្តឹងរបស់លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William ពីថ្ងៃទី០៩ ខែមេសា មកថ្ងៃទី៥ ខែមេសា វេលាម៉ោង២រសៀលវិញ។
មេធាវីការពារក្តីឱ្យយកញ្ញា ធី សុវណ្ណថា បញ្ជាក់ពីមូលហេតុថា៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ កូនក្តីខ្លួន ត្រូវធ្វើដំណើរទៅប្រទេសាធារណរដ្ឋកូរ៉េ ហើយមិនអាចត្រឡប់មកចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ។

យ៉ាងណារឿងរបស់អ្នកទាំងពីរ មានប្រិយមិត្តជាច្រើនកំពុងរង់ចាំមើលថានឹងទៅជាយ៉ាងណា មានអ្នកណា អ្នកជាប់គុក ឬចាញក្ដី យើងខ្ញុំនឹងធ្វើការ បន្ថែមជូននៅពេលក្រោយទៀត។