Sponsor
រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ក្រោយ១ថ្ងៃនៃការបាញ់ប្រហារប្រជាពលរដ្ឋ បានលើកបង្កើតគណៈកម្មការចម្រុះមួយ។ លើក ពេជ្រ ស្រស់លើកឡើងថា៖ ក្នុងនាមខ្ញុំជាអ្នកនយោបាយខ្មែរជំនាន់ក្រោយដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋ និងជាតិជាធំនោះ ខ្ញុំសូមស្នើដល់ក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ជារដ្ឋមន្រ្តី និងក្រសួងការពារជាតិ ដែលមានសម្តេច ទៀ បាញ់ ជារដ្ឋមន្ត្រី រួមគ្នាបង្កើតគណៈកម្មការចម្រុះមួយដើម្បីស្រាវជ្រាវរកជនដៃដល់ និងជននៅពីក្រោយខ្នងដែលបញ្ជាឲ្យកងកម្លាំងបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅដើម្បីផ្តល់យុត្តិធម៌ជូន ក្រុមគ្រួសាររងគ្រោះ ដោយហេតុថា៖ប្រជាពលរដ្ឋខ្មែរដែលធ្វើការតវ៉ាទាមទារយកដីរបស់ពួកគាត់មកវិញ គឺត្រូវបានច្បាប់រដ្ឋធម្មនុញ្ញការពារយ៉ាងពេញលក្ខណៈ ហើយកងកម្លាំងប្រដាប់អាវុធគ្មានសិទ្ធិបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ដែលធ្វើការតវ៉ានោះឡើយ។

ប្រធានបក្សដែលទើបបង្កើតថ្មីៗនេះបន្តថា៖ ក្នុងន័យនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានស្មារតីកក់ក្តៅជាមួយនឹងកងកម្លាំងឯករាជ្យ ក្រសួងទាំង២ខាងលើត្រូវវែកមុខជនដៃដល់ និងជននៅពីក្រោយខ្នងក្នុងព្រឹត្តការបាញ់ប្រហារលើប្រជាពលរដ្ឋកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ មកផ្តន្ទាទោសឲ្យខាងតែបាន ហើយលោកអភិបាលខេត្តក្រចេះ(លោក សរ ចំរុង)ត្រូវតែដកចេញផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មានការប៉ះទង្គិះគ្នារវាងពលរដ្ឋមានជម្លោះដីធ្លី និងកងកម្លាំងចម្រុះការពារដីក្រុមហ៊ុន បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនណាស់។ ប៉ុន្តែ ទាក់ទងនឹងការស្លាប់ប្រជាពលរដ្ឋ មានការចុះផ្សាយផ្សេងគ្នា សារព័ត៌មានឯករាជ្យមួយចំនួន ថាមានការស្លាប់មនុស្ស៦នាក់និងរងរបួសប្រមាណ៤០នាក់ ដោយឡែកសារព័ត៌មានដែលមានទំនោរខាងរដ្ឋាភិបាលថាគ្មានការស្លាប់ប្រជាពលរដ្ឋនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor