
យោងតាមប្រភពហ្វេសបុករបស់ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា រូបលោកផ្ទាល់ដែលជាតារាហ្វេសបុក ឬជាសប្បុរជនខ្មែរម្នាក់ ដែលទទួលបានការស្រលាញ់ពីប្រជាពលរដ្ឋ ពេលនេះបានរៀបមង្គលហើយជាមួយនឹងកូនក្រមុំដែលមានងារជាជំទាវ កាលពីម្សិលមិញដែលជាថ្ងៃបុណ្យសិទ្ធិនារី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨។

ពិធីអាពាហ៍ពិពាហ៍របស់ លោក ដួង តារា បានរៀបចំប្រព្រឹត្តិឡើងយ៉ាងស្រស់ស្អាត ប្រណិត និងមានភាពទាក់ទាញបំផុតប្រៀបដូចជាឋានសួគ៌ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសអ្នកមានមុខមានមាត់ រួមទាំងតារាសិល្បខ្មែរមួយចំនួនផងដែរ។

ក្នុងនោះ លោក ដួង តារា ក៏បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះក្នុងបណ្តាញសង្គមថា:
អរគុណបងប្អូនដែលបានផ្តល់នូវក្តីស្រឡាញ់ និងជូនពរខ្ញុំនិងភរិយា!
ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៨ គឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ កម្មវិធីប្រពៃណីទំនៀមទម្លាប់ សាសនាគឺបានបញ្ចប់នៅមុននេះបន្តិចនៅសណ្ឋាគារ Sofitel Phuketra។ នៅពេលនេះខ្ញុំបានសម្រាកប្រហែលជា៤៥នាទី ដើម្បីត្រៀមកម្មវិធីជប់លៀងទទួលស្វាគមន៍លោកអុំ លោកពូ អ្នកមីង និងបងប្អូនដែលនឹងផ្តល់សេចក្តីស្រឡាញ់រាប់អានចំពោះខ្ញុំ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ញើសារជូនពរ បងប្អូនជនរួមជាតិជួបតែសំណាងល្អ សុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន។ ថ្ងៃនេះ សូមសុភាពបុរស់ៗ ផ្តល់នូវក្តីស្រឡាញ់ និងស្នាមញញឹមដល់ភរិយា ម្តាយ លោកយាយ អុំស្រី មីង បង និងប្អូនស្រីអោយបានច្រើនៗៗៗ។
ទោះបីជាថ្ងៃអ្វីក៏ដោយ គឺយើងនៅបន្តរួមគ្នាកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
សូមទស្សនាកម្ររូបភាពនៃពិធីមង្គលការរបស់ លោក ដួង តារា ខាងក្រោម:













