header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប្រចាំការផ្សារធំថ្មីឃាត់ខ្លួនភ្លាម ខណៈដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ តែរត់មិនរួចត្រូវចាប់ក្របួចជាប់ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៖៣០នាទី នៅក្នុងទីរួមផ្សារធំថ្មី ផ្លូវលេខ១២៦ ភូមិទី៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានខ្លួនឈ្មោះ ឡេង សេម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃមួយគ្រឿង ម៉ាកអាយហ្វូន៦ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ណា ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូប មានទីលំនៅផ្ទះលេខ១០៧ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចបន្តថា ដោយយោងតាមការធ្វើតេសទឹកនោម គឺជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះគាត់បានទុកទូរស័ព្ទឲ្យចៅប្រុសអាយុ៣ឆ្នាំ លេងហ្គេមនៅក្នុងតូបលក់ខោអាវរបស់គាត់ ដោយគាត់រវល់ទៅចូលបន្ទប់ទឹកមួយភ្លេត ខណៈនោះមានជនសង្ស័យម្នាក់ ដើរមកដល់ឃើញឱកាសល្អក៏ឆក់យកពីចៅរបស់ជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចតែគាប់ជួនពេលនោះជនរងគ្រោះគាត់ត្រឡប់មកពីបន្ទប់វិញ ឃើញចៅយំដឹងថា បាត់ទូរស័ព្ទក៏ស្រែកឆោឡោថាចោរៗក៏ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំផ្សារធំថ្មីចេញជួយអត្តរាគមន៍ដេញចាប់បានព្រមទាំងដកហូតបានវត្ថុតាងមកវិញផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post