header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ- ចោរប្រុសស្រី៣នាក់ ត្រូវបានកំម្លាំងកងរាជអាវុធ ហត្ថខេត្តតាកែវ តាមចាប់ឃាត់ខ្លួន បានបន្ទាប់ពីធ្វើ សកម្មភាពកាច់សោរក ម៉ូតូប្រជាពលរដ្ឋនៅឃុំរវៀង ស្រុកសំរោង ។

បើយោងតាមលោកវេរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជា ការកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំម្លាំងជំនាញនៃអាវុធហត្ថស្រុកសំរោង កាលពីវេលាម៉ោង ១៥:៤០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានចុះធ្វើការបង្រ្កាបករណីកាច់សោរក ម៉ូតូនៅចំណុច ភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង ដោយចាប់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រីបាន៣នាក់ ក្នុងមានប្ដីប្រពន្ឋ ១/ឈ្មោះ នៅ ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ២/ឈ្មោះ ទូច សៀក អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ឋ និងទី៣ / ឈ្មោះ ឃី សំអុល អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ ឃុំរវៀង ស្រុកសំរោង។ ក្នុងនោះដែរកំម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម៉ូតូ៣គ្រឿង ១/ ម៉ូតូហុងដា C125 ឆ្នាំ២០១៧ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ 1GF 3475 ២/ ម៉ូតូហុងដា C125 ឆ្នាំ២០១៥ ព័ណខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M 0330 និងទី៣ / ម៉ូតូហុងដា C125 ឆ្នាំ២០១៤ ព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH 1459។

បច្ចុប្បន្នជនសង្ស័យ រូមនិងវត្ថុតាង ត្រូវបានកំមកលងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំ រឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិ វិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post