header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់ ខណៈកាន់ដងសន្ទូចស្ទូចត្រីជ័រយកមកស្ទូចនៅមាត់ស្រះខាងជើងផ្ទះ ចម្ងាយ១៥ម៉ែត្រ ដោយគ្មានអ្នកដឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ កុមារារងគ្រោះ បានកាន់ដងសន្ទូចស្ទូចត្រី ធ្វើអំពីជ័រដើរទៅស្ទូចលេង ហើយឪពុកម្តាយមិនបានចាប់អារម្មណ៍ ដោយសាររវល់ការងារផ្ទះ។ លុះនៅម៉ោងប្រមាណ៤ជាង ទើបដឹងបាត់កូន ក៏នាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ ហើយដោយសង្ស័យធ្លាក់ស្រះទឹកខាងជើងផ្ទះ ក៏បានឲ្យអ្នកជិតខាងចុះរាវរកក្នុងស្រះ ទើបប្រទះឃើញសពក្មេងប្រុសស្លាប់នៅក្នុងបាត់ទឹកទៅហើយ។

ក្រោយពីមានការភ្ញាក់ផ្អើលថា មានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុខាង ដើម្បីពិនិត្យសាកសព ប៉ុន្តែដោយពិនិត្យពុំឃើញមានស្លាកស្នាមអ្វីហើយនោះ សមត្ថកិច្ចសន្និដ្ឋានថា កុមារារងគ្រោះ គឺស្លាប់ដោយសារលង់ទឹកពិប្រាកដមែន ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post