Sponsor
ដោយ-ស្នា

តាកែវ-បុរស់ម្នាក់មកលេងបងប្អូនបាន ១ថ្ងៃ អកុសល្យអី ត្រូវរថភ្លើងកិនស្លាប់យ៉ាងអណោចអធម នៅចំណុចឃុំលំពង់ ស្រុកបាទី វេលាម៉ោង ១២យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។

បើយោងទៅតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា បុរសដែលបានស្លាបើនោះ មានឈ្មោះ មាស ជា ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបបរធ្វើស្រែ រស់ភូមិអូរតាគី ឃុំអូរយ៉ាដា ស្រុកកំរៀង ខេត្តបាត់ដំបង បានមកលេងបងប្អូននៅភូមិឃុំកើតហេតុ ខាងលើ បានតែមួយថ្ងៃប៉ុណ្ណោះ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកចាំមើលបងប្អូនបូមចាប់ត្រី នៅខាងកើតជាប់ថ្នល់រថភ្លើង ត្រង់គីឡូម៉ែត្រលេខ ៣៧-៣៨ ប៉ុន្តែជនរងគ្រោះចាំយូរ ពេកក៏ ដាក់ខ្លួនដេកលេង ក៏លង់លក់ដំណេក ដោយដាក់ក្បាលលើថ្នល់រថភ្លើង ស្របពេលនោះរថភ្លើងក៏មកដល់ បានកិនលើក្បាលគាត់បែកខ្ទេច បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វែក។

ក្រោយពេលកើតហេតុកំម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះធ្វើកោសល្យវិច្ច័យលើ ជនរងគ្រោះ ថាពិតជាបានស្លាប់ដោយសាររថភ្លើងកិនស្លាប់ ពិតប្រាកដមែន បច្ចុប្បន្នសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅ តាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor