
ក្រោយផ្ទុះរឿងអាស្រូវ មកដល់ពេលនេះថ្ងៃទី ០៣ មីនាឆ្នាំ២០១៨ លោក ប៊ុត សីហា ដល់ដំណាក់កាលទាល់ច្រកហើយ ខណៈមានបញ្ហាការងារដោយខកខាន មិនអាចទៅច្រៀងនៅសហរដ្ឋអាមេរិច និងការបញ្ឈប់ការងារនៅផលិតកម្មហង្សមាស ព្រមទាំងមិនមានទីផ្សារ គ្រប់ស្ថានីយ៍ទូរទស្សន៍ទៀត ហើយស្របពេលនេះដែរ ក៍មានបញ្ហាលើជីវភាពគ្រួសារទៀត ដែលម្តាយក្មេកកំពុងឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ (មហារីកសុដន់) ។

ជាមួយនឹងបទសម្ភាសន៍តាមរយៈ TVFB លោក ប៊ុត សីហា ក៍បានបកស្រាយទាក់ទងនឹងការ យឺតយ៉ាវ ខកខាន ក្នុងការណាត់ជួបដើម្បីថតផងដែរ ដោយលោកបកស្រាយថា ដោយសារបញ្ហាថវិការ ព្រោះរាល់ការថតកន្លងមក ទាល់តែចេញលក់នៅលើទីផ្សារ ទើបបានបើកប្រាក់ចំណូល។

សូមទស្សនាបទសម្ភាសន៍ ជាមួយលោក សុវណ្ណរិទ្ធី ខាងក្រោមនេះ៖