
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ កញ្ញា ធី សុវណ្ណថា បានផ្ញើសារជូន លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB និង លោក សាន ប៉ុនធឿន ចាងហ្វាងកាសែតសំឡេងសារព័ត៌មានស្នេហាជាតិ តាមរយៈហ្វេសប៊ុកថា៖ ក្នុងនាមនាងខ្ញុំជាអ្នកចូលចិត្ត "កីឡាក្បាច់គុន" ខ្ញុំធានាជួយរកសង្វៀនប្រដាល់ អាជ្ញាកណ្តាល និងចៅក្រម ដើម្បីលោកទាំង២ វៃគ្នាស្របច្បាប់ តែមិនឲ្យវៃដាក់មឈូសទេ គឺវៃលក្ខណៈមិត្តភាព បើនរណាឈ្នះ ខ្ញុំជូនពាន និងរង្វាន់១លានរៀល។



ជាការឆ្លើយតប លោក សាន ប៉ុនធឿន ហៅចាងហ្វាងកាសែតប្រមឹក បានអរគុណដល់កញ្ញាធី សុវណ្ណថា ដែលកន្លងមកធ្លាប់ជួយដល់បណ្តារក្លឹបណាដែលខ្វះខាត និងតែងជួយគាំទ្រ និងលើកស្ទួយដល់ក្បាច់គុណបុរាណខ្មែរ ហើយចុងអរគុណសូមថ្លែងអំណរគុណ ដែលជួយរកសង្វៀនស្របច្បាប់ឱ្យ បើអ៊ីចឹងមែននុះល្អមែនហើយ!។
សូមបញ្ជាក់ថា ជម្លោះរវាងលោក សុវណ្ណ រិទ្ធី និង លោក សាន ប៉ុនធឿន តាមបណ្តាយហ្វេសប៊ុក បានបបួលគ្នាវ៉ៃដាក់ក្តារម្ឈូស។



វីដេអូ៖