Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាសម្តែងស្រីប្រចាំប្រទេសថៃដ៏មានប្រជាប្រិយភាព គឺ កញ្ញា ផេនខេក ខេម៉ានីត ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែសង្កេតឃើញវត្ថមានរបស់កញ្ញានៅលើទឹកដីប្រទេសកម្ពុជាជាញឹកញាប់ ដូចជាមកដើរលេងកំសាន្ត ឬធ្វើការងារផ្ទាល់ខ្លួន និងចូលរួមសកម្មភាពសប្បុរសធម៍ជាដើម។ ដោយឡែក កាលពីម្សិលមិញ កញ្ញា ផេនខេក ខេម៉ានីត ក៏បានមកចូលរួមក្នុងពិធីមង្គលការរបស់កូនអ្នកឧកញ្ញាម្នាក់ នៅឯកោះពេជ្រ ទៀតផង។

ក្នុងនោះ តារាសម្តែងថៃដ៏ស្រស់ស្អាត កញ្ញា ផេនខេក ក្រោយពីបញ្ចប់កិច្ចការផ្ទាល់ខ្លួនហើយ កញ្ញាតែងតែឆ្លៀតពេលមិនដែលខានឡើយ មក “រមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ” ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន។

ជាក់ស្ដែង កាលពីម្សិលមិញ យោងតាមវីដេអូដែល កញ្ញា ផេនខេក បានបង្ហោះក្នុងអ៊ីនស្តាក្រាម បានឲ្យដឹងថា កញ្ញា រួមទាំងអ្នករួមដំណើរជាមួយដ៏ទៃទៀត ក៏បានធ្វើដំណើរមកកាន់ទីកន្លែងសក្ការៈនៅ វត្តភ្នំ សារជាថ្មីម្តងទៀត ហើយកញ្ញាក៏បានគោរព អុជធូក ថ្វាយផ្កា ហាក់បង្ហាញថា កញ្ញា ដូចជាមានជំនឿ និងពេញចិត្តនឹងទីកន្លែងដ៏សាកសិទ្ធក្នុងប្រទេសខ្មែរ មួយនេះខ្លាំងណាស់។

សូមទស្សនាវីដេអូរបស់ កញ្ញា ផេនខេក ខាងក្រោម:

ពាណិជ្ជកម្ម

វីដេអូដែល ផេកខេក មកវត្តភ្នំកាលពីម្សិលមិញ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor