
ព្រះសីហនុៈ បុរសម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ក្រោយពីមានជម្លោះជាមួយប្រពន្ធចំថ្ងៃទិវានារីអន្តរជាតិ ៨មីនា ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចម្ងាយពីភូមិប្រហែលជា១គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បុរសម្នាក់ ដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ឈ្មោះ ដោក ច័ន្ច អាយុ២៥ឆ្នាំ ស្រុកកំណើត ភូមិសំរោងខាងជើង ឃុំសំរោង ស្រុក/ខេត្តកំពត បានយកខ្សែចង.ក ដោយមូលហេតុឈ្លោះជាមួយប្រពន្ធ។
ក្រោយកើតហេតុសម្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យ និងធ្វើកោសលវិច័យឃើញថា សាកសពពិតជាចងករសម្លាប់ខ្លួនឯង រួចហើយសាកសពត្រូវបានបងប្អូនយកធ្វើបុណ្យតាមប្រពៃណី៕
