Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធ និងដឹកនាំសម្ដែង បានបង្ហោះសារមិនពេញចិត្តមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖

«កុំនិយាយពីច្បាប់ និងតុលាការទៀតអី ខ្ញុំនិងគ្រួសារ ឆ្អែត និងយល់ច្បាស់ ពីអំណាច និងអ្នកមានលុយនៅស្រុកខ្មែរហើយ។ ពេលនេះ យើងចាញ់ ជនល្មើស»។

ការបង្ហោះសារនេះឡើងក្រោយពី តុលាការបានសម្រេចចិត្តចេញសាលដីកា ផ្តន្ទាទោស លោក គុយ សិទ្ធសក្ដិ ដែលត្រូវជាអតីតគូដណ្ដឹង តារាចម្រៀងកញ្ញា វ៉ាន់ នីឡា (ប្អូនលោក សុខជំនោរ) ឲ្យជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និងពិន័យជាទឹកប្រាក់ ប្រមាណ ២០០ លានរៀល (៥ម៉ឺនដុល្លារ) ពីបទ ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស បន្ទាប់ពីលួចទម្លាយរូបស្រាត របស់ វ៉ាន់ នីឡា កាលពីឆ្នាំ ២០១៥ កន្លងទៅ។

ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទ លោក គុយ សិទ្ធសក្ដិ នៅតែបន្តមានសេរីភាព ដើរហើរធម្មតា យ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។

កញ្ញា វ៉ាន់ នីឡា
លោក សុខជំនោរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor