
លោកនាយកឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ឹង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការកងអង្គរក្សពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ត្រូវ សម្តេចហ៊ុន សែន វៃមួយដៃ។ ថ្មីៗនេះ តាមរយៈវីដេអូឃ្លីបរយៈពេល៣៨វិនាទី បានបង្ហាញថា សម្តេច ហ៊ុន សែន វៃក្បាល លោកនាយកឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ឹង ប៊ុនហៀង។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Meas Bunna បានសរសេរថា៖ នាយកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សត្រូវសម្តេចវាយមួយដៃ ព្រោះនិយាយចម្អន់រឿងនារីចោមថើបសម្តេច។ កាយវិការរវាងសម្តេច និងនាយឧត្តមសេនីយ៍ បានបង្ហាញពីភាពដ៏ស្និទ្ធស្នាលរវាងមេកើយ និងកូនចៅ។ ប្រហែលមកពីចិត្តមេត្តាធម៌នេះហើយ ទើបសម្តេចនាយករដ្ឋមន្ត្រីទទួលការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីមនុស្សជុំវិញខ្លួន។ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស និងបងប្អូនខ្មែរនៅខាងក្រៅប្រទេស ព្រមទាំងជនបរទេសនៅជ៉ំវិញពិភពលោក និងប្រទេសជាមិត្ត ។





